ព័ត៌មានអន្ដរជាតិ
សិស្សសាលាមត្តេយ្យស៊ីបេរី ងូតទឹកកកក្នុងសីតុណ្ហភាព -២៥អង្សាសេដើម្បីការពារការឆ្លងជំងឺ (មានវីដេអូ)
ក្មេងៗនៅសាលាមត្តេយ្យស៊ីបេរី បានដោះសម្លៀកបំពាក់នៅសល់តែខោក្នុងហើយងូតទឹកកក ជាផ្នែកមួយនៃកម្មវិធីសិក្សា។
នៅសាលាមត្តេយ្យរដ្ឋលេខ៣១៧ ក្នុងទីក្រុង Krasnoyarsk នៃតំបន់ស៊ីបេរី ការធ្វើបែបនេះត្រូវបានគេជឿថា ជួយឲ្យពួកគេមានសុខភាពល្អនិងបញ្ឈប់ការឆ្លងជំងឺ។
ឃ្លីបវីដេអូមួយបានបង្ហាញពីកុមារងូតទឹកកកទាំងធុងៗ នៅសាលាមត្តេយ្យដែលក៏ត្រូវបានគេស្គាល់ថា សាលា Sibiryachok ផងដែរ។
អ្នកនាំពាក្យមន្ទីរអប់រំក្រុង Krasnoyarsk បាននិយាយថា “ក្មេងៗបានកម្តៅខ្លួនពូកគេនៅក្នុងបន្ទប់ Sauna រួចហើយមុនពេលពួកគេចេញទៅក្រៅសម្រាប់ការងូតទឹកត្រជាក់តាមប្រពៃណី។
គ្រូបង្រៀននៅសាលាមត្តេយ្យនិងជាគ្រូបង្វឹកហែលទឹកឈ្មោះ Oksana Kabotko អាយុ៤៥ឆ្នាំបាននិយាយថា “កុមារងូតទឹកកកកប្រសិនបើសីតុណ្ហភាពមិនត្រជាក់ក្រោមដក២៥អង្សាសេ។ យើងមិនបានបង្ខំនរណាម្នាក់ទេ”។
ឪពុកម្តាយភាគច្រើនបានផ្តល់ការអនុញ្ញាតរបស់ពួកគេសម្រាប់ការងូតទឹកត្រជាក់នេះ។
ក្មេងៗក៏ត្រូវបានបង្រៀនលំហាត់ដកដង្ហើមក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងផងដែរ។
គ្រូបង្រៀនម្នាក់ទៀតឈ្មោះ Lyubov Daniltsova បាននិយាយថា “វេជ្ជបណ្ឌិតរបស់យើងបញ្ជាក់ថា កុមារដែលស្ថិតក្នុងក្រុមអនុវត្តការងូតទឹកកកកនេះ បានឆ្លងកាត់រដូវផ្តាសាយងាយជាងមុន។ ស្ថិតិបានបង្ហាញថា មាន៩៥ភាគរយនៃកុមារដែលមានសុខភាពល្អនៅក្នុងក្រុមនេះ បើប្រៀបធៀបទៅនឹងកុមារ៧៥ភាគរយនៅក្នុងក្រុមផ្សេង”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង