លោក Biden បញ្ជាឲ្យវាយតម្លៃការគំរាមកំហែងលើភាពជ្រុលនិយមក្នុងស្រុកនិងតួនាទីរបស់បណ្តាញសង្គមពាក់ព័ន្ធកុបកម្មនៅ វិមានកាពីតូល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក Biden បញ្ជាឲ្យវាយតម្លៃការគំរាមកំហែងលើភាពជ្រុលនិយមក្នុងស្រុកនិងតួនាទីរបស់បណ្តាញសង្គមពាក់ព័ន្ធកុបកម្មនៅ វិមានកាពីតូល

Published

on

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាឲ្យធ្វើការត្រួតពិនិត្យចារកម្មលើ “អំពើជ្រុលនិយមក្នុងស្រុក” ដែលនេះជាផ្នែកមួយនៃវិធានការធំធេងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធក្នុងប្រទេសបន្ទាប់ពីកុបកម្មនៅវិមានកាពីតូល។ វិធនាការថ្មីនេះរួមទាំងការស៊ើបអង្កេតលើតួនាទីរបស់បណ្តាញសង្គមផងដែរ។

លេខាធិការសារព័ត៌មានលោកស្រី Jen Psaki បានប្រាប់អ្នកកាសែតថា “ការវាយតម្លៃលើការគំរាមកំហែងដ៏ទូលំទូលាយ” ត្រូវបានចាត់ឲ្យទៅប្រធានផ្នែកស៊ើបការណ៍សម្ងាត់របស់លោក Biden កាលពីថ្ងៃសុក្រ។ លោកស្រីក៏បានប្រកាសពីកិច្ចប្រឹងប្រែងបីយ៉ាងប្រឆាំងនឹងភាពជ្រុលនិយមអំពើហិង្សាក្នុងប្រទេសផងដែរ។

លោកស្រី Psaki បន្តថា “រដ្ឋបាលរបស់លោក Biden នឹងប្រឈមមុខនឹងការគំរាមកំហែងនេះជាមួយធនធានចាំបាច់និងការដោះស្រាយ។ យើងប្តេជ្ញាអភិវឌ្ឍគោលនយោបាយនិងយុទ្ធសាស្ត្រដោយផ្អែកលើអង្គហេតុ ផ្អែកលើការវិភាគគោលដៅនិងម៉ឺងម៉ាត់ និងការគោរពរបស់យើងចំពោះសេរីភាពខាងបញ្ចេញមតិនិងសកម្មភាពនយោបាយដែលការពារដោយរដ្ឋធម្មនុញ្ញ”។

ការវាយតម្លៃនេះត្រូវបានប្រគល់ទៅឲ្យបេក្ខភាពតែងតាំងជានាយកទីភ្នាក់ងារស៊ើបការណ៍ជាតិលោក Avril Haines ដែលជាអតីតអនុប្រធាន CIA សម័យលោកប្រធានាធិបតី Barack Obama ហើយនឹងត្រូវសម្របសម្រួលជាមួយទាំង FBI និងក្រសួងសន្តិសុខមាតុភូមិ (DHS)។

បន្ថែមលើការស៊ើបអង្កេតចារកម្ម លោកស្រី Psaki បាននិយាយថា រដ្ឋបាលនេះនឹងធ្វើការត្រួតពិនិត្យគោលនយោបាយដែលដឹកនាំដោយក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដើម្បីកំណត់ពីរបៀបដែលរដ្ឋាភិបាលអាចចែកចាយព័ត៌មានឲ្យបានប្រសើរជាងមុនអំពីការគំរាមកំហែងនេះនិងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់អំពើរ៉ាឌីកាល់និយម។

NSC ក៏នឹងសម្របសម្រួលទីភ្នាក់ងារសហព័ន្ធ ដើម្បីផ្តោតលើការគំរាមកំហែងដែលកំពុងវិវឌ្ឍន៍ហើយថែមទាំងពិចារណាពីតួនាទីនៃបណ្តាញសង្គមនៅក្នុងភាពជ្រុលនិយមផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ភាពខុសគ្នានៃពិធីឡើងកាន់តំណែងរបស់លោក Biden និងលោក Trump

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services