លោក Biden សុំអភ័យទោសដែលទុកឲ្យកងឆ្មាំជាតិ ដេកនៅចំណតរថយន្ត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក Biden សុំអភ័យទោសដែលទុកឲ្យកងឆ្មាំជាតិ ដេកនៅចំណតរថយន្ត

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden សុំអភ័យទោសបន្ទាប់ពីសមាជិកមួយចំនួននៃកងឆ្មាំជាតិដែលឈរជើងនៅវិមានកាពីតូល ត្រូវបានគេមើលឃើញថា ដេកនៅចំណតរថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទាហានជាង២៥,០០០នាក់ត្រូវបានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សម្រាប់ពិធីសម្ពោធចូលកាន់តំណែងរបស់លោក បន្ទាប់ពីមានអំពើហិង្សាកាលពីដើមខែនេះ។

រូបភាពដែលផ្សព្វផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា ពួកគេត្រូវបង្ខំចិត្តសម្រាកនៅក្នុងចំណតរថយន្តក្បែរនោះ បន្ទាប់ពីសមាជិកសភាបានត្រឡប់មកវិញ។

ស្ថានភាពនេះបានបង្កឲ្យមានកំហឹងក្នុងចំណោមអ្នកនយោបាយ ហើយអភិបាលរដ្ឋមួយចំនួនបានកោះហៅកងទ័ពមកវិញដោយសារតែភាពចម្រូងចម្រាសនេះ។

លោក Biden បានទូរស័ព្ទទៅប្រធានការិយាល័យឆ្មាំជាតិនៅថ្ងៃសៅរ៍នេះ ដើម្បីសុំអភ័យទោសនិងសួរថាតើលោកអាចធ្វើអ្វីបាន។

ស្របពេលជាមួយគ្នានោះ ជំទាវទី១ Jill Biden ក៏បានទៅសួរសុខទុក្ខកងទ័ពមួយចំនួនផងដែរដើម្បីថ្លែងអំណរគុណដល់ពួកគេផ្ទាល់ ដោយនាំ Biscuit ពីសេតវិមានទៅធ្វើជាអំណោយ។

លោកស្រីនិយាយថា “ខ្ញុំមកថ្ងៃនេះដើម្បីថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានរក្សាខ្ញុំនិងក្រុមគ្រួសារឲ្យមានសុវត្ថិភាព”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឆ្មាំជាតិជាង១៥០នាក់ តេស្តវិជ្ជមានជំងឺកូវីដ១៩បន្ទាប់ពីព្រឹត្តិការណ៍ស្បថចូលកាន់តំណែងរបស់លោក Joe Biden

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services