Connect with us

ព័ត៌មានអន្ដរជាតិ

សោកនាដកម្ម! ធ្លាក់យន្តហោះដឹកកីឡាករបាល់ទាត់ប្រេស៊ីល គ្មានអ្នកនៅរស់

បានផុស

នៅ

មនុស្សទាំង៦នាក់ដោយក្នុងនោះ មានកីឡាករបាល់ទាត់៤នាក់និងប្រធានក្លិបបាល់ទាត់ប្រេស៊ីល Palmas ម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលយន្តហោះធុនតូចរបស់ពួកគេធ្លាក់ក្នុងរដ្ឋ Tocantins។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប Palmas ដែលលេងក្នុងក្របខណ្ឌប្រេស៊ីល Serie D បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកយន្តហោះនិងប្រធានក្លិបឈ្មោះ Lucas Meira អាយុ៣២ឆ្នាំបានស្លាប់នៅក្នុងឧប្បត្តិហេតុនេះរួមជាមួយកីឡាករ Guilherme Noe អាយុ២៨ឆ្នាំ, Lucas Praxedes អាយុ២៣ឆ្នាំ Ranule អាយុ២៧ឆ្នាំនិង Marcos Molinari អាយុ២៣ឆ្នាំ។

សោកនាដកម្មនេះបានកើតឡើងក្រោយពេលយន្តហោះ បានហោះចេញពីទីក្រុង Porto Nacional នៃរដ្ឋ Tocantins ឆ្ពោះទៅរដ្ឋ Goias ដើម្បីប្រកួតជាមួយក្លិប Vila Nova នៅថ្ងៃចន្ទនេះក្នុងពានរង្វាន់ Green Cup។

សេចក្តីថ្លែងការណ៍ពីក្លិប Palmas បាននិយាយថា “យើងសោកស្តាយដែលដឹងថា មិនមានអ្នកនៅរស់រានមានជីវិត”។

យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងស្រុកបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រមាណ៨និង១៥នាទីព្រឹក (ម៉ោងនៅប្រេស៊ីល)៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ បណ្ដុំរូបភាពកំសត់ៗក្រុមគ្រួសារជនរងគ្រោះនៃការធ្លាក់យន្តហោះឥណ្ឌូនេស៊ីធ្វើពិធីរំឭកវិញ្ញាណក្ខន្ធនៅសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម