Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំងថ្កោលទោសស្ថានទូតអាមេរិកប្រចាំរុស្ស៊ីដែលគាំទ្រការប្រមូលផ្តុំដោយគ្មានការអនុញ្ញាត

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ស្ថានទូតអាមេរិកនៅទីក្រុងម៉ូស្គូបានជ្រៀតជ្រែកក្នុងកិច្ចការរបស់រុស្ស៊ីដោយគាំទ្រការប្រមូលផ្តុំប្រឆាំងនឹងរដ្ឋាភិបាល ។

រដ្ឋលេខាធិការសារព័ត៌មានរបស់លោក Vladimir Putin បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 ថា សេចក្តីថ្លែងការណ៍ដែលចេញពីស្ថានទូតអាមេរិកទាក់ទងនឹងបាតុកម្មកាលពីថ្ងៃសៅរ៍ក្នុងប្រទេសរុស្ស៊ីគឺមិនសមរម្យទេ ។ លោកបាននិយាយថា “ជាការពិត ពួកគេតំណាងឲ្យការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់យើង” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peskov បានចង្អុលបង្ហាញថា ជាមួយនឹងការចេញផ្សាយទាំងនោះអ្នកការទូតអាមេរិកក៏បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះការរំលោភច្បាប់រុស្ស៊ី ចាប់តាំងពីការប្រឆាំងនឹងរដ្ឋាភិបាល ខណៈដែលពួកគេគឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើវានោះទេ ។

លោកបាននិយាយថា ប្រសិនបើស្ថានទូតរបស់យើងធ្វើតាមរបៀបដូចគ្នាក្នុងអំឡុងពេលមានកុបកម្មនៅសហរដ្ឋអាមេរិក វាប្រហែលជាបណ្តាលឲ្យមានអារម្មណ៍មិនស្រួលនៅក្នុងទីក្រុងវ៉ាស៊ីនតោន ។

នៅក្នុងសេចក្តីអត្ថាធិប្បាយបន្ថែមរបស់លោកស្តីពីការតវ៉ានេះ អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា លោកគោរពរាល់ទស្សនៈទាំងអស់ ប៉ុន្តែពិតជាប្រឆាំងនឹងការប្រមូលផ្តុំខុសច្បាប់ ។ លោកក៏បានទទូចថា អ្នកដែលគាំទ្ររដ្ឋាភិបាលមានចំនួនច្រើនលើសចំនួនបាតុករប្រឆាំង ។

សកម្មជនគាំទ្រមេដឹកនាំប្រឆាំងលោក Alexey Navalny បានធ្វើបាតុកម្មនៅតាមទីក្រុងជាច្រើនទូទាំងប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ ទោះបីជាមានការរឹតត្បិតនៃជំងឺកូវីដ ១៩ ក៏ដោយ ។ ភាពតានតឹងបានកើនឡើងខ្លាំងក្នុងអំឡុងពេលតវ៉ាដែលនាំឲ្យមានការប៉ះទង្គិចជាមួយប៉ូលិស និងការចាប់ខ្លួនជាដើម ។

លោក Navalny ត្រូវបានជាប់ពន្ធនាគារពីបទរំលោភបំពានរយៈពេលនៃការព្យួរទោសម្តងហើយម្តងទៀត បន្ទាប់ពីវិលត្រឡប់ពីប្រទេសអាល្លឺម៉ង់មួយសប្តាហ៍មុនការជាសះស្បើយពីការវាយប្រហារដោយដាក់ថ្នាំពុលកាលពីខែសីហា ។ មេដឹកនាំប្រឆាំងរូបនេះបានស្តីបន្ទោសអាជ្ញាធររុស្ស៊ីចំពោះការធ្វើជាមេក្លោងនៃការវាយប្រហារប្រឆាំងនឹងរូបលោក ខណៈវិមានក្រឹមឡាំងបានបដិសេដការចោទប្រកាន់ ។

នៅចំពោះមុខការប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងមូស្គូបានសរសេរនៅលើបណ្តាញសង្គម Twitter ថា ខ្លួនគាំទ្រសិទ្ធិរបស់ប្រជាជនទាំងអស់ក្នុងការធ្វើបាតុកម្មដោយសន្តិវិធីហើយថា “សកម្មភាពរបស់អាជ្ញាធររុស្ស៊ីគឺមានគោលបំណងបង្ក្រាបសិទ្ធិទាំងនោះ” ។

ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសរសេរនៅលើបណ្តាញសង្គមថា អ្នកការទូតអាមេរិកត្រូវពន្យល់ខ្លួនឯងទាក់ទងនឹងសេចក្តីថ្លែងការណ៍នេះ ។

ដូចគ្នានឹងលោក Peskov ដែរលោកស្រី Zakharova បានស្នើឲ្យអ្នកគាំទ្ររបស់លោកស្រីស្រមៃមើលថាតើនឹងមានអ្វីកើតឡើងប្រសិនបើស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនចេញផ្សាយផែនទីលើផ្លូវតវ៉ា និងទិសដៅចុងក្រោយរបស់ពួកគេគឺវិមានកាពីតូល ។ លោកស្រីបានទទូចថា សកម្មភាពបែបនេះនឹងជំរុញឲ្យមានការខឹងសម្បារពីអ្នកនយោបាយអាមេរិក និងការគំរាមកំហែងបណ្តេញអ្នកការទូតរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម