Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៨៧ ករណី និងស្លាប់ ២ នាក់

បានផុស

នៅ

នៅថ្ងៃចន្ទនេះរដ្ឋាភិបាលថៃបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៨៧ ករណី និងមានអ្នកស្លាប់បន្ថែម ២ នាក់ទៀត ។

ក្នុងចំណោមករណីឆ្លងថ្មីចំនួន ១៨៧ ករណីក្នុងនោះមាន ១១៦ ករណីត្រូវបានរកឃើញតាមរយៈការស្វែងរកសកម្ម ខណៈ ៦១ ករណីជាករណីឆ្លងក្នុងសហគមន៍ និង ១០ ករណីជាករណីនាំចូល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៣,៦៨៧ ករណី និងមានអ្នកស្លាប់ ៧៥ នាក់ ។

យោងតាមគេហទំព័រ Worldometer បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ ១៩ ដែលបានបញ្ជាក់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៩៩.៧៧ លាននាក់ អ្នកជាសះស្បើយ ៧៣.៩ លាននាក់ និងមានអ្នកស្លាប់ ២.១៤ លាននាក់ ។

ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១២៥ ក្នុងបញ្ជីករណីឆ្លងលើពិភពលោក ។ សហរដ្ឋអាមេរិកឈរនៅលើកំពូលតារាងដោយមាន ២៥.៧ លានករណី បន្ទាប់មកគឺប្រទេសឥណ្ឌា ១០.៦៧ លានករណី ប្រេស៊ីល ៨.៨៤ លានករណី រុស្ស៊ី ៣.៧១ លានករណី និងចក្រភពអង់គ្លេស ៣.៦៤ លានករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post / The Nation

ចុចអាន ៖ លោក ប្រាយុទ្ធ ព្រមានដាក់ទោសអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ

ចុចអាន ៖ សមាគមទេសចរណ៍ថៃស្នើរដ្ឋាភិបាលលើកលែងការធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម