Connect with us

ព័ត៌មានអន្ដរជាតិ

រូបសំណាកព្រះពុទ្ធខ្ពស់ជាងគេនៅ អាស៊ីអាគ្នេយ៍ ត្រូវបានសម្ពោធ

បានផុស

នៅ

រូបសំណាកព្រះពុទ្ធដ៏មហិមាកម្ពស់៧៣ម៉ែត្រនិងចំណាយពេលសាងសង់៤ឆ្នាំ ត្រូវបានសម្ពោធក្នុងប្រទេសវៀតណាមភាគខាងត្បូងកាលពីសប្តាហ៍មុន។ រូបសំណាកនេះត្រូវបានគេអះអាងថា ជារូបសំណាកខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្ត Phat Quoc Van Thanh ក្នុងទីប្រជុំជន Binh Long ខេត្ត Binh Phuoc បានធ្វើពិធីសម្ពោធរូបសំណាកព្រះពុទ្ធកម្ពស់៧៣ម៉ែត្រនេះ កាលពីថ្ងៃទី២០ខែមករា។

ការសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី៥ខែមករាឆ្នាំ២០១៧ និងលាតសន្ធឹងលើផ្ទៃដី១១៧,៧៣៦ម៉ែត្រការ៉េ។

ក្រៅពីរូបសំណាកដ៏ធំនេះ នៅមានរូបព្រះពុទ្ធតូចៗដែលព័ទ្ធជុំវិញដោយសំណង់ចំនួន២៤ដែលរូបនីមួយៗ ត្រូវបានសាងសង់លើដីគិតជាទំហំសរុបជាង៣,០០០ម៉ែត្រក្រឡា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម