Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបម្លែងខ្លួនប្រេស៊ីលប្រភេទថ្មីចូលដល់ សហរដ្ឋអាមេរិក

បានផុស

នៅ

មន្រ្តីសុខាភិបាលរដ្ឋបានប្រកាសនៅថ្ងៃអង្គារទី២៦ខែមករានេះថា វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីរបស់ប្រេស៊ីលបានបង្ហាញវត្តមានជាលើកដំបូងនៅសហរដ្ឋអាមេរិក ក្នុងខ្លួនមនុស្សម្នាក់ដែលបានវិលត្រឡប់មករដ្ឋ Minnesota នាពេលថ្មីៗនេះក្រោយចាកចេញពីប្រទេសប្រេស៊ីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរសុខាភិបាលរដ្ឋ Minnesota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វីរុសដែលគេស្គាល់ថា Brazil P1 ត្រូវបានរកឃើញនៅក្នុងសំណាកពីអ្នកជំងឺម្នាក់ដែលរស់នៅក្នុងតំបន់ Minneapolis-St Paul ហើយបានធ្លាក់ខ្លួនឈឺនៅសប្តាហ៍ដំបូងនៃខែមករា។

អ្នកជំនាញផ្នែករោគរាតត្បាតបានសម្ភាសន៍អ្នកជំងឺម្នាក់នោះជាថ្មីម្តងទៀត ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីជំងឺ ការធ្វើដំណើរនិងទំនាក់ទំនងរបស់គេ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការចង្អុលបង្ហាញភ្លាមៗថា វីរុសនេះកំពុងរីករាលដាលនៅក្នុងរដ្ឋនេះទេ។

វីរុសរបស់ប្រេស៊ីល ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅក្នុងអ្នកដំណើរបួននាក់ដែលត្រូវបានធ្វើតេស្តនៅអាកាសយានដ្ឋានមួយ ខាងក្រៅទីក្រុងតូក្យូប្រទេសជប៉ុន។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិកបានបង្ហាញថា វាមានសំណុំនៃការផ្លាស់ប្តូរហ្សែនដែលធ្វើឲ្យអង់ទីគ័រមិនអាចស្គាល់វាបាន។

អ្នកស្រាវជ្រាវខ្លះបានលើកឡើងពីការព្រួយបារម្ភថា វីរុសរបស់ប្រេស៊ីលអាចមានលទ្ធភាពចម្លងជំងឺដល់មនុស្សដែលធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ១៩រួចទៅហើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម