Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ថា ចិន​និង​រុស្ស៊ី​ ព្យាយាមខួងឋានព្រះចន្ទ យកសារធាតុសំខាន់ មកផលិតអាវុធប្រល័យលោក

បានផុស

នៅ

ប្រទេសចិន និងរុស្សី គ្រោងផលិតអាវុធនុយក្លេអ៊ែរ ដោយប្រើប្រាស់សារធាតុសំខាន់ៗ ដែលជីកយកពីឋានព្រះចន្ទ។

(រូបថត៖ Getty Image)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខទីបញ្ជាការអវកាសចក្រភពអង់គ្លេស លោក Paul Godfrey បានព្រមានថា មេដឹកនាំរុស្ស៊ីនិងចិន កំពុងជះលុយរាប់ពាន់លានដុល្លារយ៉ាងស្ងៀមស្ងាត់ ទៅលើការរុករកនៅទីអវកាស ហើយបង្កើតឃ្លាំងអាវុធប្រល័យលោក ដោយប្រើប្រាស់សារធាតុសំខាន់ៗ ដែលខួងយកពីឋានព្រះចន្ទ។

លោក Godfrey ក៏បានព្រមានផងដែរថា ទីក្រុងប៉េកាំង កំពុងប៉ុនប៉ងលួចយករ៉ែពីឋានព្រះចន្ទ បន្ទាប់ពីបេសកកម្មសាកល្បងឆ្នាំ២០២០ បានរកឃើញសារធាតុរ៉ែផូស្វាតថ្មីមួយឈ្មោះ Changesite-(Y) ដែលអាចត្រូវបានប្រើជាឥន្ធនៈសម្រាប់ថាមពលនុយក្លេអ៊ែរ។

ប្រមុខទីបញ្ជាការអវកាសចក្រភពអង់គ្លេស លោក Paul Godfrey (រូបថត៖ The Globe and Mail)

លើសពីនេះ លោកបាននិយាយទៀតថា ប្រទេសរុស្ស៊ី មានភាពប៉ិនប្រសប់ក្នុងការវាយប្រហារផ្កាយរណប ដែលអាចកាត់ផ្តាច់ចក្រភពអង់គ្លេសចេញពីពិភពខាងក្រៅបាន និងបង្កការបំផ្លិចបំផ្លាញដល់ទីផ្សារហិរញ្ញវត្ថុទៀតផង។

ស្របពេលជាមួយគ្នានោះ ​ប្រធាន​ទីបញ្ជាការ​អវកាស​អាមេរិក លោក James Dickinson បានគូសបញ្ជាក់ថា មន្ទីរបញ្ចកោណនៅតែមានទំនុកចិត្ត លើសមត្ថភាពរបស់ខ្លួន ចំពេលមានការភ័យខ្លាចថា សហរដ្ឋអាមេរិកកំពុងតាមពីក្រោយចិន ក្នុងការប្រកួតប្រជែងនៅទីអវកាស។

(រូបថត៖ Getty Images)

ប៉ុន្តែលោកទទួលស្គាល់ថា ទីក្រុងមូស្គូ មានមីស៊ីលប្រឆាំងផ្កាយរណប ដែលអាចបាញ់ដល់គោលដៅនៅលំហជាមួយល្បឿន ២៨,១៦៣ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈទីក្រុងប៉េកាំង មានបច្ចេកវិទ្យាដែលអាចចាប់ និងបន្លាស់ទីផ្កាយរណប។

គួររម្លឹកឡើងវិញ នៅឆ្នាំ២០២១ ទីក្រុងប៉េកាំង បានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដែលហោះជុំវិញពិភពលោកតាមរយៈគន្លងទាប ខណៈពេលនោះ អ្នកជំនាញការពារជាតិបារម្ភថា មីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរមួយនេះ អាចនឹងបុកទម្លុះប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ណាសា ព្រមានថា ចិន នឹងដណ្តើមយក  ទឹកដីនៅ ឋានព្រះចន្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម