Connect with us

ព័ត៌មានអន្ដរជាតិ

មិនទាន់ផុតទេ! ហ្វីលីពីនជម្លៀសប្រជាជនទុកជាមុន ខណៈព្យុះទីហ្វុងដែលមានកម្លាំងខ្លាំងជាងមុនមួយទៀតខិតជិតមកដល់

បានផុស

នៅ

មន្រ្តីហ្វីលីពីននៅថ្ងៃសៅរ៍ ទី ៣១ ខែតុលា នេះបានបញ្ជាឲ្យជម្លៀសប្រជាជនរាប់ពាន់នាក់នៅភាគខាងត្បូងនៃកោះ Luzon ខណៈព្យុះប្រភេទទី ៥ ដែលមានកម្លាំងបោកបក់ខ្លាំងបំផុតរបស់ពិភពលោកនៅឆ្នាំនេះខិតជិតមកដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

ព្យុះទីហ្វុង Goni ដែលមានកម្លាំង ២១៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់ខ្លាំងរហូតដល់ ២៦៥ គីឡូម៉ែត្រក្នុងមួយម៉ោងនឹងធ្វើឲ្យមានការបាក់ដីនៅថ្ងៃអាទិត្យនេះ ខណៈដែលព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារមកលើប្រទេសហ្វីលីពីនគឺព្យុះ Haiyan ដែលបានសម្លាប់មនុស្សជាង ៦,៣០០ នាក់កាលពីឆ្នាំ ២០១៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីគ្រោះមហន្តរាយក្នុងតំបន់លោក Gremil Naz បានប្រាប់ស្ថានីយ៍វិទ្យុ DZBB ថា ការជម្លៀសប្រជាជនបានចាប់ផ្តើមនៅក្នុងសហគមន៍ឆ្នេរសមុទ្រ និងតំបន់បាក់ដីនៅខេត្ត Camarines Norte និងខេត្ត Camarines Sur ខណៈដែលរដ្ឋាភិបាលខេត្ត Albay នឹងបញ្ជាឲ្យប្រជាជននៅក្នុងតំបន់ដែលមានហានិភ័យចាកចេញពីផ្ទះរបស់ពួកគេផងដែរ ។

ទន្ទឹមនោះមន្ត្រីក្នុងតំបន់ក៏បានលុបចោលប្រតិបត្តិការនៅកំពង់ផែក៏ដូចជារារាំងអ្នកនេសាទពីការបើកទូកទៅសមុទ្រផងដែរ ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Goni ដែលកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងលិចចម្ងាយ ២០ គីឡូម៉ែត្រពីមហាសមុទ្រប៉ាស៊ីហ្វិកនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅទូទាំងរាជធានី និងខេត្តចំនួន ១៤ ដែលនៅក្បែរនោះនៅល្ងាចថ្ងៃសៅរ៍នេះ ហើយក៏មានការគំរាមកំហែងនៃទឹកជំនន់ និងការបាក់ដីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ប៉ូលិសចូលបង្ក្រាបសង្វៀនជល់មាន់ តែត្រូវមាន់ដាក់មួយខ្នាយ ស្លាប់

ចុចអាន ៖ ព្យុះទីហ្វុង Molave សម្លាប់មនុស្សយ៉ាងតិច ៩ នាក់នៅហ្វីលីពីន មុនពេលធ្វើដំណើរទៅប្រទេសវៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម