ប្រធានាធិបតីអាហ្វ្រិកខាងត្បូងទទូចឲ្យប្រទេសអ្នកមាន កុំទិញវ៉ាក់សាំងកូវីដស្តុកទុកច្រើនពេក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីអាហ្វ្រិកខាងត្បូងទទូចឲ្យប្រទេសអ្នកមាន កុំទិញវ៉ាក់សាំងកូវីដស្តុកទុកច្រើនពេក

Published

on

ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa នៅថ្ងៃអង្គារទី២៦ខែមករានេះ បានជំរុញឲ្យប្រទេសអ្នកមានបញ្ឈប់ការទិញវ៉ាក់សាំងកូវីដស្តុកទុកច្រើនពេក ដោយនិយាយថា ពិភពលោកត្រូវការធ្វើសកម្មភាពរួមគ្នាដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតនេះ។

លោក Ramaphosa បានប្រាប់កិច្ចប្រជុំតាមវីដេអូមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោកថា “យើងត្រូវការអ្នកដែលស្តុកវ៉ាក់សាំងទុកឲ្យបញ្ចេញវ៉ាក់សាំងវិញ ដើម្បីឲ្យប្រទេសផ្សេងទៀតអាចទទួលបាន”។

លោកលើកឡើងថា “បណ្តាប្រទេសអ្នកមាននៅលើពិភពលោកបានទទួលវ៉ាក់សាំងក្នុងកម្រិតដ៏ធំ ប្រទេសខ្លះថែមទាំងទទួលបានវ៉ាក់សាំងលើសតម្រូវការប្រជាជនរបស់ពួកគេដល់ទៅ៤ដងឯណោះដោយមិនគិតពីប្រទេសផ្សេងទៀត”។

លោក Ramaphosa ដែលបច្ចុប្បន្នជាប្រធានសហភាពអាហ្រ្វិកបាននិយាយថា បណ្តាប្រទេសអាហ្រ្វិកចង់ទទួលបានវ៉ាក់សាំងឲ្យបានលឿនដូចប្រទេសដទៃទៀតដែរ។

លោក Ramaphosa អះអាងថា “យើងទាំងអស់គ្នាមិនមានសុវត្ថិភាពទេ ប្រសិនបើប្រទេសមួយចំនួនកំពុងចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ពួកគេ ហើយប្រទេសផ្សេងទៀតមិនចាក់វ៉ាក់សាំង។ យើងទាំងអស់គ្នាត្រូវតែរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ”។

ការរាតត្បាតជំងឺកូវីដ១៩នៅប្រទេសអាហ្រ្វិកខាងត្បូង មានលក្ខណៈអាក្រក់បំផុតក្នុងទ្វីបអាហ្វ្រិកហើយទ្វីបនេះទាំងមូល កំពុងតស៊ូក្នុងការទទួលឲ្យបានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការដល់ប្រជាជនចំនួន១.៣ពាន់លាននាក់របស់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ EU ត្រៀមប្រើវិធានការក្តៅលើក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ចំពេលមានជម្លោះជាមួយគ្នា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services