ព័ត៌មានអន្ដរជាតិ
តារាសម្តែងតួអង្គ James Bond ទទួលមរណភាព
តួអង្គ០០៧ លោក Sir Sean Connery បានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំនៅទីក្រុង Nassau នៃប្រទេស បាហាម៉ាស់។
តារាសម្តែងជនជាតិស្កុតឡែនរូបនេះត្រូវបានគេស្គាល់ច្បាស់ដោយសារការសម្ដែងជាតួ James Bond ដោយលោកបានសម្តែងក្នុងខ្សែភាពយន្តបែបចារកម្មនេះចំនួន៧រឿង។
អាជីពសម្ដែងរបស់គាត់មានរយៈពេល៥ទសវត្សរ៍ហើយគាត់បានឈ្នះពានរង្វាន់អូស្ការក្នុងឆ្នាំ១៩៨៨សម្រាប់ការដើរតួនៅក្នុងរឿង The Untouchables។
ខ្សែភាពយន្តផ្សេងទៀតរបស់លោក Sir Sean រួមមាន The Hunt for Red October, Highlander, Indiana Jones and the Last Crusade និង The Rock ជាដើម។
លោក Sir Sean មកពីតំបន់ Fountainbridge ក្នុងទីក្រុង Edinburgh បានសម្តែងជាតួ James Bond លើកដំបូងក្នុងខ្សែភាពយន្ត Dr No នៅឆ្នាំ១៩៦២ហើយបានបន្តបង្ហាញខ្លួនក្នុងខ្សែភាពយន្តផ្លូវការចំនួន៥ផ្សេងទៀតនិងខ្សែភាពយន្តក្រៅផ្លូវការមួយមានចំណងជើងថា Never Say Never Again នៅឆ្នាំ១៩៨៣។
គាត់ត្រូវបានគេចាត់ទុកថាជាតារាសម្តែងឆ្នើមដែលបានលេងជាតួអង្គ០០៧៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង