Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ចាក់វ៉ាក់សាំងកូវីដជាង២២លានដូសរួចទៅហើយដល់ប្រជាជនរបស់ខ្លួន

បានផុស

នៅ

មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃពុធទី២៧ខែមករានេះថា ប្រទេសចិនបានចាក់វ៉ាក់សាំងកូវីដប្រហែល២២.៨លានដូសរួចទៅហើយ ខណៈពេលប្រទេសនេះ បង្កើនយុទ្ធនាការរបស់ខ្លួនមុនពិធីបុណ្យចូលឆ្នាំចិននៅខែក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកមួយនេះ បានពង្រីកគ្រោងការណ៍នៃការចាក់វ៉ាក់សាំងតាមគោលដៅចាប់តាំងពីពាក់កណ្តាលខែធ្នូមក ដើម្បីដាក់បញ្ចូលក្រុមអាទិភាពដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងវីរុស ក្នុងគោលបំណងបង្ការការផ្ទុះឡើងនៅរដូវរងានិងរដូវផ្ការីក។

ដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងនេះ លោក Zeng Yixin អនុប្រធានគណៈកម្មការសុខភាពជាតិបានប្រាប់សន្និសីទកាសែតមួយថា “សរុបមក ការងារនេះកំពុងដំណើរការទៅដោយរលូននិងមានសណ្តាប់ធ្នាប់”។

This image has an empty alt attribute; its file name is download-1-6.jpg

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global Times បានរាយការណ៍ក្នុងខែនេះថា ប្រទេសចិនមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន៥០លាននាក់ មុនពិធីបុណ្យចូលឆ្នាំចិនក្នុងខែកុម្ភៈ។

គម្រោងចាក់ថ្នាំបង្ការទូទាំងប្រទេសឥឡូវនេះ បានផ្តល់អាទិភាពដល់ក្រុមសំខាន់ៗដូចជាកម្មករក្នុងសេវាវេជ្ជសាស្រ្ត ដឹកជញ្ជូននិងចំណីអាហារ និយោជិកនិងនិស្សិតដែលចេញទៅក្រៅប្រទេស។ ប៉ុន្តែមនុស្សចាស់និងអ្នកដទៃទៀតនឹងត្រូវរង់ចាំសិន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងទទូចឲ្យប្រទេសអ្នកមាន កុំទិញវ៉ាក់សាំងកូវីដស្តុកទុកច្រើនពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម