Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រក្រិក រកឃើញដើមឈើមានអាយុកាល២០លានឆ្នាំ

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រក្រិកនៅលើកោះ Lesbos និយាយថា ពួកគេបានរកឃើញដើមឈើរឹងដូចថ្មដ៏កម្រមួយដើម ដែលមែកនិងឫសរបស់វានៅដដែលបន្ទាប់ពីរយៈពេល២០លានឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឈើនេះត្រូវបានគេរកឃើញក្នុងអំឡុងការស្ថាបនាផ្លូវនៅក្បែរព្រៃបុរាណមួយ ដែលត្រូវបានគេអះអាងថាមានអាយុកាលរាប់លានឆ្នាំមកហើយ នៅលើកោះភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ហើយត្រូវបានដឹកចេញពីកន្លែងនោះដោយប្រើដែកអបនិងជើងទម្រពិសេស។

សាស្រ្តាចារ្យ Nikos Zouros មកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃព្រៃឈើបុរាណកោះ Lesbos បាននិយាយថា វាជាលើកដំបូងហើយដែលដើមឈើត្រូវបានគេរកឃើញនៅក្នុងស្ថានភាពល្អបែបនេះ ចាប់តាំងពីការជីករុករកបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៥មក។

លោកនិយាយថា “វាគឺជាការរកឃើញតែមួយគត់។ វាត្រូវបានអភិរក្សនៅក្នុងស្ថានភាពដ៏ល្អឥតខ្ចោះហើយពីការសិក្សាអំពីហ្វូស៊ីល យើងនឹងអាចកំណត់ប្រភេទដើមឈើនោះបាន”។

ព្រៃបុរាណក្នុងទំហំផ្ទៃដី១៥,០០០ហិកតារបស់កោះ Lesbos ដែលត្រូវបានការពារដោយអង្គការ UNESCO គឺកកើតឡើងដោយការផ្ទុះភ្នំភ្លើងកាលពី២០លានឆ្នាំមុន ដែលបានបំផ្លាញប្រព័ន្ធអេកូឡូស៊ីព្រៃឈើត្រូពិករបស់កោះនេះ។

ដើមឈើរឹងដូចថ្មនេះ ត្រូវបានការពារដោយស្រទាប់ផេះភ្នំភ្លើងយ៉ាងក្រាស់។ ស្លឹកនៃដើមឈើហូបផ្លែមួយចំនួនធំក៏ត្រូវបានគេរកឃើញនៅកន្លែងតែមួយផងដែរ រួមជាមួយឆ្អឹងសត្វមកពីតំបន់នានា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ អ្នកជំនាញអង់គ្លេសរកឃើញផ្ទះរបស់ព្រះយេស៊ូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម