ព័ត៌មានអន្ដរជាតិ
អង់គ្លេសប្រកាសបិទប្រទេស៤សប្តាហ៍ទៀតដោយសារកូវីដ១៩
លោកនាយករដ្ឋមន្រ្តី Boris Johnson បានប្រកាសបិទប្រទេសអង់គ្លេសជាលើកទី២ដើម្បីការពារគ្រោះមហន្តរាយខាងវេជ្ជសាស្ត្រនិងសីលធម៌លើសេវាកម្មសុខភាពជាតិ (NHS)។
លោកនិយាយថា បុណ្យណូអែលឆ្នាំនេះប្រហែលជាខុសគ្នាខ្លាំងប៉ុន្តែលោកសង្ឃឹមថា ការចាត់វិធានការឥឡូវនេះនឹងមានន័យថា ក្រុមគ្រួសារអាចជួបជុំគ្នាបាន។
លោកបន្តថា ហាងស្រា ភោជនីយដ្ឋាន ក្លិបហាត់ប្រាណនិងហាងមិនចាំបាច់នានានឹងត្រូវបិទរយៈពេល៤សប្តាហ៍ ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។ ប៉ុន្តែមិនដូចការរឹតបន្តឹងកាលពីនិទាឃរដូវទេ សាលារៀន មហាវិទ្យាល័យនិងសាកលវិទ្យាល័យនៅតែអាចបើកទ្វារបាន។
លោកបន្ថែមថា ក្រោយថ្ងៃទី២ខែធ្នូ ការរឹតបន្តឹងនឹងត្រូវបានបន្ធូរបន្ថយហើយតំបន់នានានឹងវិលត្រឡប់ទៅរកប្រព័ន្ធស្មើភាពគ្នាវិញ។
ក្រោមការរឹតត្បិតថ្មីនេះមានដូចជា៖
- ពលរដ្ឋត្រូវស្នាក់នៅក្នុងផ្ទះលើកលែងតែពួកគេមានហេតុផលជាក់លាក់ក្នុងការចាកចេញដូចជាទៅធ្វើការងារដែលមិនអាចធ្វើពីផ្ទះបាននិងការអប់រំជាដើម។
- ប្រជាជនក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះដើម្បីហាត់ប្រាណសម្រាប់ហេតុផលសុខភាព អាហារនិងការដើរទិញឥវ៉ាន់សំខាន់ៗដទៃទៀតនិងផ្តល់ការថែទាំដល់មនុស្សងាយរងគ្រោះឬសម្រាប់ការស្ម័គ្រចិត្តផងដែរ។
- មិនអនុញ្ញាតឲ្យជួបជុំក្នុងផ្ទះឬនៅក្នុងសួនច្បារឯកជនទេ
- ប៉ុន្តែបុគ្គលម្នាក់ៗអាចជួបមនុស្សម្នាក់ទៀតមកពីគ្រួសារផ្សេងនៅខាងក្រៅតាមកន្លែងសាធារណៈបាន
- ហាងស្រា បារ ភោជនីយដ្ឋាននិងការលក់រាយដែលមិនចាំបាច់នៅទូទាំងប្រទេសនឹងត្រូវបិទទ្វារប៉ុន្តែការទិញទំនិញតាមអនឡាញនៅបើកដដែល។
- កន្លែងលំហែកាយនិងការកម្សាន្តរួមទាំងកន្លែងហាត់ប្រាណក៏នឹងត្រូវបិទផងដែរ
- ការដ្ឋានសំណង់និងទីតាំងឧស្សាហកម្មនៅតែអាចបើកដំណើរការ
- កុមារអាចចេញពីផ្ទះមួយទៅផ្ទះមួយបានប្រសិនបើឪពុកម្តាយនៅដាច់ពីគ្នា
- អ្នកដែលងាយរងគ្រោះខាងសុខភាពត្រូវបានគេស្នើសុំឲ្យមានការប្រុងប្រយ័ត្នជាពិសេស។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ចំនួន២១,៩១៥ករណីទៀតកាលពីថ្ងៃសៅរ៍ដោយធ្វើឲ្យចំនួនសរុបកើនដល់១,០១១,៦៦០៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ