ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យក្រសួងការបរទេស ចិន សម្ដែងការអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលឈ្នះការបោះឆ្នោត
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning កាលពីថ្ងៃទី២៤ ខែកក្កដា បានធ្វើសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ ហើយនៅក្នុងសន្និសីទសារព័ត៌មាននោះ អ្នកសារព័ត៌មានម្នាក់បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា (CPP) ប្រកាសថា បានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ តើចិនមានការវាយតម្លៃយ៉ាងដូចម្ដេចចំពោះរឿងនេះ? តើប្រទេសចិនមានការរំពឹងទុកយ៉ាងណាចំពោះការអភិវឌ្ឍនៃទំនាក់ទំនងចិន និងកម្ពុជានាពេលអនាគត?

លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាប្រទេសជិតខាងល្អ និងមិត្តល្អ ប្រទេសចិនសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រទេសកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកបដោយជោគជ័យ និងដោយរលូន ក៏ដូចជាសម្ដែងការអបអរសាទរគណបក្សប្រជាជនកម្ពុជា (CPP) ដែលបានឈ្នះក្នុងការបោះឆ្នោត ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសូមសម្ដែងការអបអរសាទរជាមុនចំពោះប្រទេសកម្ពុជា ក្នុងការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលអាណត្តិថ្មីដោយរលូនផងដែរ ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះជឿជាក់ថា នៅថ្ងៃអនាគតប្រទេសកម្ពុជានឹងទទួលបានសមិទ្ធិផលកាន់តែច្រើនក្នុងការអភិវឌ្ឍ និងកសាងប្រទេសជាតិ ក៏ដូចជានាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនផងដែរ ។

លោកស្រី Mao Ning បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិន-កម្ពុជា មានការកើនឡើងយ៉ាងល្អ ។ ភាគីទាំងពីរមានការជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការមានភាពស្អិតរមួត និងការគាំទ្រគ្នាទៅវិញទៅមក ។ ប្រទេសទាំងពីរបានរួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ រក្សាបាននូវយុត្តិធម៌ និងសច្ចៈធម៌លើឆាកអន្តរជាតិ ហើយបានក្លាយជាគំរូនៃទំនាក់ទំនងមិត្តភាពរវាងប្រទេស និងប្រទេសដែលប្រកបដោយមិត្តភាព និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ។
ជាចុងក្រោយលោកស្រីបញ្ជាក់ថា ឆ្នាំនេះគឺជាខួប ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជា “ឆ្នាំមិត្តភាពចិន-កម្ពុជា” ផងដែរ ហើយប្រទេសចិនរីករាយរួមជាមួយប្រទេសកម្ពុជាធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តវេនមិត្តភាពល្អពីមួយជំនាន់ទៅមួយជំនាន់ ពន្លឿនការកសាងសហគមន៍រួមវាសនាចិន និងកម្ពុជាក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ US China Embassy
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


