Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងកំពុងធ្វើតេស្តវ៉ាក់សាំងកូវីដ ដោយប្រើទិន្នន័យដែលខ្លួនលួចពីអ្នកវិទ្យាសាស្ត្របរទេស

បានផុស

នៅ

សេចក្តីរាយការណ៍បានលើកឡើងថា ប្រទេសកូរ៉េខាងជើងកំពុងផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយប្រើប្រាស់ទិន្នន័យដែលខ្លួន Hack បានពីក្រុមអ្នកវិទ្យាសាស្ត្របរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្អូនស្រីរបស់លោក គីម ជុងអ៊ុន ត្រូវបានគេនិយាយថា កំពុងដឹកនាំអង្គភាពជំនាញ Hack មួយដែលមានឈ្មោះថា Bureau 325។

ប្រភពខាងក្នុងបានអះអាងថា ទិន្នន័យរបស់ក្រុម Kim Yo-jong ត្រូវបានគេប្រើដើម្បីផលិតវ៉ាក់សាំងនៅសកលវិទ្យាល័យគីមអ៊ីលស៊ុង។

កាសែតកូរ៉េខាងត្បូង Daily NK ត្រូវបានគេប្រាប់ថា វ៉ាក់សាំងរបស់រដ្ឋផ្តាច់ការមួយនេះត្រូវបានធ្វើការសាកល្បងលើមនុស្សដំណាក់កាលទី៣រួចទៅហើយ។

កូរ៉េខាងជើងមានព្រំប្រទល់ជាប់ប្រទេសចិនប៉ុន្តែអះអាងថា ខ្លួនមិនបានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាសូម្បីតែមួយករណី។

ប៉ុន្តែប្រទេសនេះ ត្រូវបានគេសង្ស័យជាយូរមកហើយពីការព្យាយាមលួចទិន្នន័យវ៉ាក់សាំងហើយប្រភពបាននិយាយថា ក្រុមអ្នកស្រាវជ្រាវបានប្រើជំនាញដែលប្រមូលបានតាមរយៈសកម្មភាព Hack ដើម្បីអនុវត្តការងារនៅវិទ្យាស្ថានស្រាវជ្រាវជីវសាស្ត្រ។

ការងារនេះត្រូវបានគេនិយាយថា រួមមានការធ្វើតេស្តលើអ្នកជំងឺដែលមានរោគសញ្ញាប្រហាក់ប្រហែលនឹងអ្នកកើតកូវីដ ខណៈការសាកល្បងដំណាក់កាលទី១និងទី២បានបញ្ចប់រួចរាល់ហើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ធ្លាយព័ត៌មាន កូរ៉េខាងជើងមានអ្នកឆ្លងកូវីដ៣២នាក់និងស្លាប់០២នាក់ បន្ទាប់ពីព្រឹត្តិការណ៍អបអរឆ្នាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម