ព័ត៌មានអន្ដរជាតិ
ភាគខាងជើងប្រទេសចិន ជម្លៀសមនុស្សរាប់ម៉ឺននាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង ឥតឈប់
មនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលមានហានិភ័យខ្ពស់ក្នុងទីក្រុងប៉េកាំង និងទីក្រុងភាគខាងជើងមួយទៀត ខណៈតំបន់ជាច្រើននៃប្រទេសចិន ត្រូវរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងឥតឈប់ កាលពីថ្ងៃអាទិត្យថ្ងៃទី៣០ខែកក្កដា។

ព្យុះកំណាច Doksuri បានបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រមក នៅពេលវាចូលដល់ខេត្ត Fujian បន្ទាប់ពីវាយលុកប្រទេសហ្វីលីពីន ក្នុងនាមជាព្យុះទីហ្វុង។
រដ្ឋធានីរបស់ប្រទេសចិន និងតំបន់ជុំវិញនោះ ត្រូវរងគ្រោះកាលពីចុងសប្តាហ៍ ដោយក្រុមមន្ត្រីបានព្រមានអំពីស្ថានភាពគ្រោះថ្នាក់ រួមមានទឹកជំនន់ ទឹកទន្លេឡើងខ្លាំង លំហូរភក់ និងបំណាក់ដី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មនុស្សជាង ២៧,០០០ នាក់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នៃទីក្រុងប៉េកាំង ត្រូវបានជម្លៀសចេញ ហើយ ២ ម៉ឺននាក់ផ្សេងទៀត ត្រូវផ្លាស់ទីលំនៅចេញពីផ្នែកខ្លះនៃទីក្រុង Shijiazhuang របស់ខេត្ត Hebei។
ស្របពេលជាមួយគ្នានោះ មនុស្សរាប់រយលាននាក់នៅភាគខាងជើងប្រទេសចិន រួមទាំងទីក្រុងប៉េកាំងផងដែរ នៅតែស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត។

ទន្ទឹមនោះ អ្នកក្រុងប៉េកាំង ត្រូវបានណែនាំ កុំឲ្យចេញក្រៅប្រសិនបើចាំបាច់ ខណៈក្រុមហ៊ុនទាំងឡាយ ក៏ត្រូវគេប្រាប់កុំឲ្យបង្ខំបុគ្គលិករបស់ពួកគេទៅធ្វើការផងដែរ លុះត្រាតែមានករណីចាំបាច់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ២០១១មក ដែលការព្រមានពណ៌ក្រហម សម្រាប់ភ្លៀងធ្លាក់ខ្លាំងបែបនេះ ត្រូវបានប្រកាសនៅក្នុងប្រទេសចិន ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


