Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ៧៥៦ ករណី

បានផុស

នៅ

រដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៧៥៦ ករណីក្នុងនោះ ៧៤៦ ករណីជាករណីឆ្លងក្នុងស្រុក ខណៈ ១០ ករណីជាករណីនាំចូល ។

លោក Apisamai Srirangsan ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាពជំងឺកូវីដ ១៩ បាននិយាយថា ក្នុងចំណោមករណីថ្មីចំនួន ៧៤៦ ករណីក្នុងនោះ ៧២៤ ករណីត្រូវបានរកឃើញតាមរយៈការស្វែងរកករណីសកម្មនៅក្នុងសហគមន៍ និង ២២ ករណីផ្សេងទៀតត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីសកម្មថ្មីទាំង ៧២៤ ករណីដែលត្រូវបានរកឃើញគឺនៅក្នុងខេត្តសាមុតសាខន ក្នុងនោះពលករចំណាកស្រុកចំនួន ៧១០ នាក់ និងជនជាតិថៃ ១៤ នាក់ ។

ចំណែកករណីទាំង ២២ ដែលត្រូវបានរកឃើញនៅមន្ទីរពេទ្យរួមមាន ៩ ករណីនៅខេត្តសាមុតសាខន ៨ ករណីនៅក្រុងបាងកក និង ៣ ករណីនៅខេត្តសាមុតប្រាកាន ។

រីឯករណីនាំចូលទាំង ១០ នោះគឺជាអ្នកធ្វើចត្តាឡីស័កដែលបានមកដល់ពីប្រទេសព័រទុយហ្គាល់ ១ ករណី រុស្ស៊ី ២ ករណី ឥណ្ឌូនេស៊ី ១ ករណី កាតា ១ ករណី និងសហរដ្ឋអាមេរិក ៥ ករណី ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៦,២២១ ករណី និងមានអ្នកស្លាប់ចំនួន ៧៦ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១១,២៨៧ ករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ចង់បានលាភសំណាងពេក ប្រជាជនថៃកាន់បាច់ផ្កាដេកក្នុងមឈូសដូចសាកសព

ចុចអាន ៖ សាកលវិទ្យាល័យមួយរបស់ថៃនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដរបស់ខ្លួនលើមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម