Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តរុស្ស៊ីជំនាញខាងសារធាតុគីមីបំផ្លាញសរសៃប្រសាទដ៏សាហាវ កំពុងផលិតថ្នាំកម្ចាត់កូវីដ

បានផុស

នៅ

ជីវគីមីវិទូម្នាក់ដែលបានជួយបង្កើតសារធាតុគីមីបំផ្លាញសរសៃប្រសាទ Novichok ដ៏សាហាវរបស់រុស្ស៊ី បានបង្កើតថ្នាំថ្មីមួយដើម្បីកម្ចាត់ជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត Leonid Rink បានចូលរួមនៅក្នុងការអភិវឌ្ឍសម្ងាត់របស់សូវៀតលើសារធាតុគីមីដែលត្រូវបានគេចោទប្រកាន់ថាបានប្រើដោយចារកម្មរុស្ស៊ីដើម្បីបំពុលលោក Sergei និងនិងនាង Yulia Skripal ក្នុងទីក្រុង Salisbury កាលពីឆ្នាំ ២០១២និងអ្នករិះគន់វិមានក្រឹមឡាំងលោក  Alexei Navalny នៅតំបន់ស៊ីបេរីកាលពីឆ្នាំមុន។

ថ្នាំកូវីដថ្មីដែលមានឈ្មោះថា Immofon គឺផ្អែកលើថ្នាំរបស់សហភាពសូវៀតដែលត្រូវបានប្រើប្រឆាំងនឹងរោគឃ្លង់។ វាត្រូវបានបង្កើតឡើងពីថ្នាំអង់ទីប៊ីយ៉ូទិក Dapsone ហើយត្រូវបានផលិតឡើងដើម្បីបង្កើតជាលិការំលាយអាហារ និងជំរុញដំណើរការបង្កើតកោសិកាឡើងវិញ។

អ្នកវិទ្យាសាស្ត្រវ័យ៧៤ឆ្នាំដែលគម្រោងរបស់គាត់បានបង្ហាញភាពវិជ្ជមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបាននិយាយថា “វាមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគឆ្លង”។

វាលុបបំបាត់ Cytokine Storm ដែលបើយោងតាមអ្នកជំនាញជាច្រើនបានអះអាងថា ជាបុព្វហេតុមួយនៃការស្លាប់ដោយសារជំងឺកូវីដ១៩។

Cytokine Storm គឺជាដើមចមធ្វើឲ្យខូចដល់ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទៅនឹងវីរុស ដែលអ្នកជំនាញជាច្រើនជឿថា ស្ថិតនៅពីក្រោយករណីធ្ងន់ធ្ងរបំផុតនៃជំងឺកូវីដ១៩។

លោកអះអាងថា ថ្នាំនេះត្រូវបានធ្វើតេស្តលើអ្នកស្ម័គ្រចិត្តវ័យចំណាស់ប្រមាណ៧០០នាក់ ​ហើយវាមិនមានករណីធ្ងន់ធ្ងរឬការស្លាប់សូម្បីតែម្នាក់បន្ទាប់ឆ្លងជំងឺកូវីដ១៩។

អ្នកជំនាញជីវគីមីរូបនេះបាននិយាយថា ក្រុមហ៊ុន InterVita របស់គាត់កំពុងផលិតថ្នាំ Immofon ដើម្បីសាកល្បងប្រសិទ្ធភាពរបស់ខ្លួនប្រឆាំងនឹងជំងឺផ្សេងៗរួមទាំងកូវីដ១៩ផងដែរ ហើយការចរចាកំពុងធ្វើឡើងជាមួយក្រសួងសុខាភិបាលរុស្ស៊ី។

បន្ថែមពីលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាំថ្មីនេះមានគោលបំណងព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ, រលាកស្បែក, អាឡ័កស៊ី, មហារីកឈាមនិងជំងឺសួត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ផ្ទុះកូវីដក្នុងមន្ទីរពិសោធន៍វីរុសធំបំផុតរបស់អង់គ្លេស ព្រោះអ្នកវិទ្យាសាស្រ្តបំពានគោលការណ៍សុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម