Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដរបស់ Pfizer-BioNTech មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួន ចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង

បានផុស

នៅ

ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ Pfizer និង BioNTech បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៨ខែមករានេះថា ផលិតផលរបស់ពួកគេមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនប្រភេទថ្មី ដែលលេចឡើងនៅក្នុងចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនទាំងពីរបាននិយាយថា ភាពខុសគ្នាតិចតួចដែលត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តប្រៀបធៀបរវាងវីរុសដើមនិងវីរុសថ្មីៗនេះ ទំនងជាមិននាំទៅដល់ការថយចុះនៃប្រសិទ្ធភាពរបស់វ៉ាក់សាំងនោះទេ។

ខណៈការស្រាវជ្រាវមិនបានបង្ហាញពីភាពចាំបាច់សម្រាប់ការមានវ៉ាក់សាំងថ្មីដើម្បីទប់ទល់នឹងវីរុសបម្លែងខ្លួននេះ ក្រុមហ៊ុន Pfizer និង BioNTech បាននិយាយថា ពួកគេនឹងឆ្លើយតបប្រសិនបើមានភស្តុតាងដែលថា វីរុសនេះអាចយកឈ្នះលើវ៉ាក់សាំងបច្ចុប្បន្នរបស់ពួកគេ។

ពួកគេបន្តថា ពួកគេនឹងបន្តតាមដានប្រសិទ្ធភាពពិតរបស់វ៉ាក់សាំង រួមទាំងការប្រឆាំងនឹងមេរោគថ្មីផងដែរ។

ពួកគេបាននិយាយថា “ក្រុមហ៊ុន Pfizer និង BioNTech ជឿជាក់ថា ភាពបត់បែននៃកម្មវិធីវ៉ាក់សាំង mRNA របស់ BioNTech គឺអំណោយផលដល់ការអភិវឌ្ឍវ៉ាក់សាំងថ្មីប្រសិនបើចាំបាច់”។

គួរបញ្ជាក់ថា ការស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ បានកើនលើស១៨,០០០នាក់ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈវ៉ាក់សាំងត្រូវបានគេមើលឃើញថាជាក្តីសង្ឃឹមតែមួយគត់ក្នុងការវិលត្រឡប់ទៅរកជីវិតធម្មតាវិញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ពិភពលោកមានសង្ឃឹមខ្ពស់ហើយ! អត្រាឆ្លងកូវីដនៅប្រទេសមួយ ធ្លាក់ចុះដល់ទៅ៦០ភាគរយក្រោយចាក់វ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម