Connect with us

ព័ត៌មានអន្ដរជាតិ

លេចវត្តមានមូសបង្កជំងឺគ្រុនចាញ់ថ្មីនៅអាហ្វ្រិក ដែលអាចបង្កផលវិបាកធ្ងន់ធ្ងរ

បានផុស

នៅ

ការសិក្សាថ្មីមួយបានបង្ហាញថា មូសបង្កជំងឺគ្រុនចាញ់ថ្មីកំពុងបង្ហាញវត្តមាននៅតាមបណ្តាទីក្រុងក្នុងទ្វីបអាហ្វ្រិកដែលជាហេតុបណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលរស់នៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Radboud University Medical Center នៃប្រទេសហុល្លង់និងវិទ្យាស្ថានស្រាវជ្រាវ Armauer Hansen នៃប្រទេសអេត្យូពីបាននិយាយថា សត្វមូសដែកគោលថ្មី (Anopheles stephensi) ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ដ៏សំខាន់របស់ប្រទេសឥណ្ឌា បច្ចុប្បន្នបានបង្ហាញវត្តមាននៅតាមទីតាំងនានា ទូទាំងទ្វីបអាហ្វ្រិក។ វាជាភាវៈរស់ដែលអាចចម្លងរោគរវាងមនុស្សទៅមនុស្ស ឬពីសត្វទៅមនុស្ស។

ប្រភេទមូសនេះទើបតែបង្ហាញខ្លួននៅទ្វីបអាហ្វ្រិកកាលពីប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បច្ចុប្បន្នសត្វល្អិតដែលរាតត្បាតនេះ មានវត្តមានយ៉ាងច្រើននៅក្នុងធុងទឹកតាមទីក្រុងនានាក្នុងប្រទេសអេត្យូពី ហើយងាយនឹងចម្លងជំងឺគ្រុនចាញ់ក្នុងតំបន់។

មូសអាហ្វ្រិកភាគច្រើនដែលអាចចម្លងជំងឺគ្រុនចាញ់ ត្រូវបានគេដឹងថាបង្កាត់ពូជនៅតាមតំបន់ជនបទ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមានក្តីព្រួយបារម្ភរួចទៅហើយថា មូសពិសេសប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងតំបន់ទីក្រុងនានានៃប្រទេសអេត្យូពី ស៊ូដង់និងហ្ស៊ីប៊ូទីដែលក្រុមអ្នកស្រាវជ្រាវនិយាយថា អាចបង្កើនហានិភ័យជំងឺគ្រុនចាញ់សម្រាប់អ្នកក្រុង។

ជំងឺគ្រុនចាញ់ដែលឆ្លងតាមរយៈការខាំដោយមូសដែកគោលញី គឺជាជំងឺដែលអាចការពារនិងព្យាបាលបាន ប៉ុន្តែមនុស្សប្រមាណ៤០៩,០០០នាក់បានស្លាប់រួចទៅហើយដោយសារជំងឺនេះក្នុងឆ្នាំ២០១៩។

បើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា តំបន់អាហ្វ្រិករួមចំណែក ៩៤ភាគរយនៃករណីជំងឺគ្រុនចាញ់និងការស្លាប់ទាំងអស់កាលពីឆ្នាំ ២០១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ កម្ពុជា ប្ដេជ្ញា​លុបបំបាត់​ជំងឺ​គ្រុនចាញ់ ប្រភេទ​សន្ធំ នៅ​ដំណាច់​ឆ្នាំ​២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម