Connect with us

ព័ត៌មានអន្ដរជាតិ

EU អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca

បានផុស

នៅ

ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃសៅរ៍ទី៣០ ខែមករានេះថា វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca និង សកលវិទ្យាល័យ Oxford ត្រូវបានអនុញ្ញាតសម្រាប់ទីផ្សារអឺរ៉ុប, ប៉ុន្មានម៉ោងបន្ទាប់ពីនិយតករឱសថរបស់ប្លុកនេះ ផ្តល់ការយល់ព្រម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈដែលមានជម្លោះកាន់តែខ្លាំងរវាងទីក្រុងប្រ៊ូសសែលនិងក្រុមហ៊ុន AstraZeneca ជុំវិញការពន្យាពេលផលិតកម្ម លោកស្រី Von der Leyen បានបង្ហោះ Twitter ថា “ខ្ញុំរំពឹងថា ក្រុមហ៊ុននឹងផ្តល់ជូននូវថ្នាំចំនួន៤០០លានដូស”។

នេះគឺជាវ៉ាក់សាំងទីបីដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ នៅក្នុងប្លុកមាន២៧ប្រទេស បន្ទាប់ពីវ៉ាក់សាំងជាគូប្រជែងដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech និង Moderna។

ស្របពេលដែលពិភពលោកកំពុងពុះពារទប់ទល់នឹងរោគរាតត្បាត ការចាក់វ៉ាក់សាំងកំពុងត្រូវបានធ្វើឡើងនៅក្នុងសហភាពអ៊ឺរ៉ុប។

ទន្ទឹមនឹងនេះ វ៉ាក់សាំងបេក្ខជនចំនួន២៣៦កំពុងត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោក ដោយក្នុងនោះមានចំនួន៦៣កំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តព្យាបាលនៅតាមបណ្តាប្រទេសនានារួមមានអាល្លឺម៉ង់ ចិន រុស្ស៊ី អង់គ្លេសនិងសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA, Xinhua

ចុចអាន៖ EU ត្រៀមប្រើវិធានការក្តៅលើក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ចំពេលមានជម្លោះជាមួយគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម