Connect with us

ព័ត៌មានអន្ដរជាតិ

បុរសចិនដែលតុលាការច្រឡំដាក់គុក២៧ឆ្នាំ ទទួលបានសំណងខ្ទង់លានដុល្លារ

បានផុស

នៅ

បុរសម្នាក់ឈ្មោះ Zhang Yuhuan មកពីខេត្ត Jiangxi ដែលត្រូវបានតុលាការច្រឡំដាក់គុកអស់រយៈពេលប្រហែល២៧ឆ្នាំបានទទួលសំណងជាទឹកប្រាក់ពីរដ្ឋជាង៤.៩៦លានយ័ន (១,០១២,៦៥១ដុល្លារអាមេរិក) កាលពីថ្ងៃសុក្រ។

យោងតាមសេចក្តីសម្រេចរបស់តុលាការប្រជាជនជាន់ខ្ពស់ខេត្ត Jiangxi បានឲ្យដឹងថា សំណងនេះរួមមាន៣.៣៩លានយ័នសម្រាប់ការឃុំខ្លួនខុសរបស់លោក Zhang និង១.៥៧លានយ័នសម្រាប់ភាពតប់ប្រមល់ខាងផ្លូវចិត្តរបស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងប្រុសរបស់លោក Zhang ដែលទទួលសំណងនេះក្នុងនាមលោក Zhang បាននិយាយថា “យើងទទួលយកលទ្ធផលទោះបីជាយើងមានការខកចិត្តបន្តិចបន្តួចចំពោះចំនួនទឹកប្រាក់នេះក៏ដោយ”។

កាលពីថ្ងៃទី៤ខែសីហា តុលាការជាន់ខ្ពស់បានច្រានចោលសាលក្រមដើមដែលក្នុងនោះលោក Zhang ត្រូវបានកាត់ទោសប្រហារជីវិតពីបទមនុស្សឃាតដោយចេតនាហើយបានរកឃើញថា បុរសអាយុ៥២ឆ្នាំរូបនេះមិនមានកំហុសទេពីព្រោះភស្តុតាងនៅក្នុងសំណុំរឿងរបស់គាត់មិនមានភាពរឹងមាំដើម្បីបង្ហាញពីការផ្តន្ទាទោសរបស់គាត់ឡើយ។

ថ្ងៃនោះ លោក Zhang ត្រូវបានដោះលែងហើយវិលត្រឡប់ទៅផ្ទះវិញ។ នៅពេលដោះលែង គាត់ត្រូវបានគេរាយការណ៍ថាជាអ្នកទោសដែលជាប់គុកដោយច្រឡំយូរជាងគេនៅក្នុងប្រទេស។

កាលពីថ្ងៃទី២ខែកញ្ញា គាត់បានដាក់ពាក្យទាមទារសំណងរដ្ឋចំនួន២២.៣លានយ័ន។

ទោះបីជាលោក Zhang ទទួលបានទឹកប្រាក់ទាបជាងការដាក់ពាក្យទាមទារក៏ដោយតែវាអាចជាសំណងខ្ពស់បំផុតក្នុងកំណត់ត្រាសម្រាប់មនុស្សដែលត្រូវបានលើកលែងទោសនៅក្នុងប្រទេសនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ China Daily

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម