ព័ត៌មានអន្ដរជាតិ
បុរសម្នាក់បាញ់សម្លាប់ម្តាយនិងខ្លួនឯងព្រោះព្រួយចិត្តរឿងគ្មានលទ្ធភាពមើលថែសត្វចិញ្ចឹម
កូនប្រុសម្នាក់ដែលភ័យខ្លាចថា គាត់នឹងមិនអាចមើលថែសត្វចៀមរបស់គាត់បានក្នុងអំឡុងពេលការបិទប្រទេសបានបាញ់ម្តាយរបស់គាត់ជាមួយនឹងកាំភ្លើងស្នប់ហើយបានសម្លាប់ខ្លួនឯង។
ប៉ូលិសស៊ើបអង្កេតបាននិយាយថា លោក John David Bound អាយុ៥៩ឆ្នាំបានបាញ់សម្លាប់ម្តាយរបស់គាត់ឈ្មោះ Gwendoline Christine Bound អាយុ៨០ឆ្នាំនៅក្នុងការវាយប្រហារដោយចេតនា។
កសិកររូបនេះត្រូវបានគេនិយាយថា មានការព្រួយបារម្ភថា គាត់នឹងមិនអាចមើលថែសត្វចិញ្ចឹមរបស់គាត់បានទេក្នុងអំឡុងពេលបិទប្រទេសដោយសារវីរុសកូរ៉ូណាប៉ុន្តែអ្នកពិនិត្យសាកសពជឿជាក់ថា ពិតជាមានអ្វីមួយដែលអាចនាំឲ្យគាត់ចាប់យកកាំភ្លើងមកបាញ់។
សមាជិកគ្រួសារបានរកឃើញសាកសពម្តាយនិងកូនប្រុសនៅឯផ្ទះមួយក្នុងតំបន់ Abergwili ជាយក្រុង Carmarthen ភាគនិរតីប្រទេស វែលស៍។
គេហទំព័រ Wales Online បានរាយការណ៍ថា ពួកគេត្រូវបានទូរស័ព្ទឲ្យមកលេងផ្ទះប៉ុន្តែបានប្រទះឃើញអ្នកទាំងពីរស្លាប់នៅខាងក្នុងផ្ទះដោយសាររបួសគ្រាប់កាំភ្លើង។
មន្រ្តីប៉ូលិស Dyfed-Powys បានមកដល់កន្លែងកើតហេតុភ្លាមៗហើយបានបិទផ្លូវ។ ពួកគេបានបើកការស៊ើបអង្កេតមួយទៅលើការស្លាប់នេះដែលដំបូងឡើយពួកគេបានចាត់ទុកថាជារឿងមិនអាចពន្យល់បាន។
ការស៊ើបអង្កេតអំពីការស្លាប់របស់អ្នកទាំងពីរបានបង្ហាញថា លោក Bound បានប្រាប់សាច់ញាតិអំពីការព្រួយបារម្ភរបស់គាត់ចំពោះលទ្ធភាពនៃការមើលថែរក្សាសត្វចៀមដែលគាត់បានទុកចោលនៅដីចម្ងាយពីរបីម៉ាយល៍ពីផ្ទះរបស់គាត់។ គាត់មានការព្រួយបារម្ភថា គាត់មិនអាចធ្វើដំណើរទៅមកកសិដ្ឋានដើម្បីមើលថែរក្សាសត្វរបស់គាត់បាន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង