Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត លោក ពូទីន ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ពង្រីកសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយអាមេរិក

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ពង្រីកសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិករហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកមុននេះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់បានការពន្យារពេល ៥ ឆ្នាំទៀតទៅនឹងសន្ធិសញ្ញាគ្រប់គ្រងអាវុធ ឬហៅកាត់ថា New START ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈ ហើយនេះជាការសម្រេចចិត្តមួយរបស់វិមានក្រឹមឡាំង ។

សន្ធិសញ្ញា New  START ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១០ ដោយអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងអតីតនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រដែលប្រទេសទាំងពីរអាចដាក់ពង្រាយដល់ ១,៥៥០ គ្រាប់ ។

វាក៏រឹតត្បិតចំនួនមីស៊ីលផ្លោងអន្តរទ្វីប មីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកបំពាក់ដោយអាវុធនុយក្លេអ៊ែរ និងរួមបញ្ចូលទាំងការត្រួតពិនិត្យដើម្បីផ្ទៀងផ្ទាត់ការអនុលោមតាមកិច្ចព្រមព្រៀងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក ពូទីន សរសេរពាក្យអ្វីលើក្រដាស អំឡុងនិយាយទូរស័ព្ទជាមួយលោក បៃដិន (មានវីដេអូ)

ចុចអាន ៖ លោក ពូទីន សម្រេចឲ្យមានច្បាប់ផ្តល់អភ័យឯកសិទ្ធិអស់មួយជីវិតដល់អតីតប្រធានាធិបតី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម