Connect with us

ព័ត៌មានអន្ដរជាតិ

បារាំងបិទព្រំដែនជាមួយបណ្តាប្រទេសមិនមែនអឺរ៉ុបទាំងអស់ ដើម្បីទប់ស្កាត់វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី

បានផុស

នៅ

ប្រទេសបារាំងនឹងបិទព្រំដែនរបស់ខ្លួនជាមួយបណ្តាប្រទេសដែលមិនមែនជាសហភាពអ៊ឺរ៉ុប (EU) ក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុរកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ។

លោកនាយករដ្ឋមន្រ្តី Jean Castex បានប្រកាសកាលពីថ្ងៃសុក្រថា រាល់ការមកដល់ពីប្រទេសខាងក្រៅសហភាពអឺរ៉ុបនឹងត្រូវហាមឃាត់ចាប់ពីថ្ងៃអាទិត្យលើកលែងតែការធ្វើដំណើរចាំបាច់ប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនេះបានដាក់វិធានការណ៍តឹងរ៉ឹងនៅពេលយប់កាលពីពីរសប្តាហ៍មុនដោយបង្កើនការចាប់ផ្តើមនៃបម្រាមគោចររយៈពេលពីរម៉ោងចាប់ពីម៉ោង ៦ ល្ងាច ។

ប៉ុន្តែចំនួននៃការឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅតែខ្ពស់ប្រមាណ ២០,០០០ ករណី ។ ប្រហែលជា ១០ ភាគរយនៃពួកគេត្រូវបានគេជឿថាពាក់ព័ន្ធនឹងវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ។

លោកនាយករដ្ឋមន្រ្តីបាននិយាយថា មជ្ឈមណ្ឌលផ្សារទំនើបធំៗដែលមិនលក់អាហារនឹងត្រូវបញ្ឈប់ពីប្រតិបត្តិការ ហើយប៉ូលិសនឹងបង្ក្រាបអ្នករំលោភបម្រាមគោចរ ។

វិធានការនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីចៀសវាងការរឹតត្បិតកាន់តែធ្ងន់ធ្ងរថែមទៀត ។

លោក Castex បាននិយាយថា “កាតព្វកិច្ចរបស់យើងគឺធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជៀសវាងការបិទប្រទេសសាជាថ្មី” ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសបារាំងមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣,១៥៣,៤៨៧ ករណី និងមានអ្នកស្លាប់ចំនួន ៧៥,៦២០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ បារាំងសាងសង់នាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរថ្មី

ចុចអាន ៖ EU ព្រមានបារាំងអំពីសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលលោក Macron បន្តជំរុញច្បាប់សន្តិសុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម