Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ាបញ្ជាក់ច្បាស់ៗ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ

បានផុស

នៅ

នៅថ្ងៃសៅរ៍នេះ យោធាមីយ៉ាន់ម៉ាបានបញ្ជាក់ច្បាស់ៗថា ខ្លួននឹងការពារហើយគោរពរដ្ឋធម្មនុញ្ញរបស់ប្រទេស និងធ្វើសកម្មភាពស្របតាមច្បាប់ចំពេលមានការព្រួយបារម្ភនៅក្នុងប្រទេសថា កងកម្លាំងប្រដាប់អាវុធអាចនឹងព្យាយាមដណ្តើមអំណាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ យោធាបាននិយាយថា ការលើកឡើងនាពេលថ្មីៗនេះដោយឧត្តមសេនីយ៍កំពូលរបស់ខ្លួនអំពីការលុបចោលរដ្ឋធម្មនុញ្ញ គឺត្រូវបានបកស្រាយខុសដោយប្រព័ន្ធផ្សព្វផ្សាយនិងអង្គការមួយចំនួន។

កាលពីថ្ងៃអង្គារទី២៦ខែមករា យោធាដ៏មានឥទ្ធិពលរបស់ប្រទេសមីយ៉ាន់ម៉ាបានលើកឡើងពីជម្រើសធ្វើរដ្ឋប្រហារ ខណៈខ្លួនទាមទារកាន់តែខ្លាំងឲ្យមានការស៊ើបអង្កេតអំពីការលួចបន្លំនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលឈ្នះដោយគណបក្សកាន់អំណាចរបស់លោកស្រី អ៊ួងសាន ស៊ូជី។

គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកា ប៉ុន្តែត្រូវបានក្រុមអង្គការសិទ្ធិមនុស្សរិះគន់ថា មិនគោរពសិទ្ធិអ្នកបោះឆ្នោតនៅក្នុងតំបន់ដែលមានជម្លោះ។

គណបក្សប្រឆាំងដែលមានសម្ព័ន្ធភាពជាមួយយោធាបានជំទាស់នឹងលទ្ធផលនេះ ខណៈកងទ័ពបានចោទប្រកាន់អំពីភាពមិនប្រក្រតីនៃកាតបោះឆ្នោត ដោយអះអាងថាបានរកឃើញការក្លែងបន្លំចំនួន៨.៦លានករណី។

អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ៍ Zaw Min Tun កាលពីថ្ងៃអង្គារបានអំពាវនាវជាថ្មីដល់គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ ឲ្យផ្តល់នូវបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយសម្រាប់ការត្រួតពិនិត្យ ហើយការទាមទាររហូតមកដល់ពេលនេះមិនទាន់ត្រូវបានធ្វើតាមនៅឡើយទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ កងទ័ពមីយ៉ាន់ម៉ាព្រមានពីជម្រើសធ្វើរដ្ឋប្រហារដើម្បីតវ៉ាការលួចបន្លំក្នុងការបោះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម