ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ចូលប្រគល់ខ្លួននៅពន្ធនាគារក្នុងទីក្រុង Atlanta
នៅថ្ងៃសុក្រ ទី២៥ ខែសីហា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលប្រគល់ខ្លួននៅពន្ធនាគារ Fulton County ក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ខណៈគាត់ប្រឈមមុខនឹងការចោទប្រកាន់ ពាក់ព័ន្ធការព្យាយាមលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមក មហាសេដ្ឋីដែលប្រែក្លាយជាអ្នកនយោបាយរូបនេះ ត្រូវបានដោះលែងវិញភ្លាមៗ ដោយសារតែកិច្ចព្រមព្រៀងធានានៅក្រៅឃុំ។
លោក ត្រាំ បានយល់ព្រមបង់លុយនៅក្រៅឃុំចំនួន ២០ម៉ឺនដុល្លារ ក៏ដូចជាលក្ខខណ្ឌផ្សេងទៀត រួមទាំងការមិនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីវាយប្រហារសហចុងចោទ និងសាក្សីក្នុងសំណុំរឿងនេះផងដែរ។
មេធាវីតំបន់ Fulton លោកស្រី Fani Willis បានបង្ហាញការចោទប្រកាន់ចំនួន៤១ករណីប្រឆាំងនឹងអតីតប្រធានាធិបតី និងសហការីចំនួន១៨នាក់កាលពីដើមខែនេះ ខណៈសហចុងចោទមួយចំនួន ត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររួចទៅហើយ រួមទាំងអតីតអភិបាលក្រុងញូវយ៉កលោក Rudy Giuliani ផងដែរ ដែលបានប្រគល់ខ្លួនកាលពីថ្ងៃពុធ។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក ត្រាំ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងទៀតនៅក្នុងសំណុំរឿង Fulton County នៃរដ្ឋ Georgia។ គាត់ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ឧក្រិដ្ឋកម្មរបស់រដ្ឋ ក៏ដូចជាការឃុបឃិតជាច្រើនដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោត ការភូតកុហក ការសុំឲ្យមន្ត្រីរដ្ឋបំពានលើសម្បថរបស់ពួកគេ និងករណីផ្សេងៗទៀតជាដើម ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ត្រាំ ប្រកាសមិនចូលរួម ការជជែកដេញដោល ប្រធានាធិបតី ខាង គណបក្ស សាធារណរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


