ព័ត៌មានអន្ដរជាតិ
ទីបំផុត វៀតណាមរកឃើញករណីវីរុសបម្លែងខ្លួនប្រភេទថ្មីមួយទៀត ជាលើកដំបូង
ប្រទេសវៀតណាមបានរកឃើញវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលមានដើមកំណើតនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងខ្លួនអ្នកជំនាញបរទេសម្នាក់ដែលត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកចាប់តាំងពីពេលមកដល់ទីក្រុងហាណូយកាលពីខែធ្នូ។
អ្នកជំងឺដែលជាអ្នកជំនាញអាហ្វ្រិកខាងត្បូងអាយុ២៥ឆ្នាំ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងរដ្ឋធានីកាលពីថ្ងៃទី១៩ខែធ្នូ។
គាត់បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាកាលពីថ្ងៃទី២៣ខែធ្នូ ហើយគាត់ត្រូវបានបញ្ជាក់ថា ជាអ្នកជំងឺកូវីដ១៩ទី ១,៤២២របស់ប្រទេសវៀតណាម។
អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ National Hospital for Tropical Diseases ក្នុងទីក្រុងហាណូយដើម្បីព្យាបាល។
វិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតបានពិនិត្យតាមដានវីរុសនេះ ហើយកំណត់ថា អ្នកជំងឺកំពុងផ្ទុកវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលមានដើមកំណើតនៅ អាហ្វ្រិកខាងត្បូង។
នេះជាលើកទីមួយហើយដែលវីរុសបម្លែងខ្លួនប្រភេទថ្មី ត្រូវបានកត់ត្រានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
កាលពីដើមខែមករា ករណីនាំចូលលើកដំបូងនៃវីរុសបម្លែងខ្លួនមួយទៀតដែលមានដើមកំណើតនៅចក្រភពអង់គ្លេសត្រូវបានប្រកាស។
វីរុសនេះត្រូវបានរកឃើញនៅក្នុងខ្លួនស្ត្រីអាយុ៤៤ឆ្នាំម្នាក់ ដែលវិលត្រឡប់មកវៀតណាមពីប្រទេសអង់គ្លេស។ គាត់ត្រូវធ្វើចត្តាឡីស័កនៅពេលមកដល់ហើយត្រូវបានបញ្ជាក់ថាមានផ្ទុកវីរុសនេះនៅថ្ងៃទី២៤ខែធ្នូ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វៀតណាម អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីរកឃើញការឆ្លងក្នុងសហគមន៍ថ្មី ៣៤ករណី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង