Connect with us

ព័ត៌មានអន្ដរជាតិ

ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃ ធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារក្នុងប្រទេសកំណើត

បានផុស

នៅ

ពលករចំណាកស្រុកមីយ៉ាន់ម៉ាក្នុងប្រទេសថៃ បានធ្វើបាតុកម្មនៅមុខស្ថានទូតរបស់ពួកគេកាលពីថ្ងៃចន្ទទី០១ខែកុម្ភៈម្សិលមិញនេះ ដោយកាន់ផ្ទាំងរូបភាពរបស់មេដឹកនាំ អ៊ុងសានស៊ូជី បន្ទាប់ពីលោកស្រីត្រូវបានឃុំឃាំងក្នុងរដ្ឋប្រហារយោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពមីយ៉ាន់ម៉ាបានកាន់អំណាចកាលពីព្រឹកថ្ងៃចន្ទ ដោយនាំលោកស្រី ស៊ូជី ទៅឃុំឃាំងនិងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នហើយផ្ទេរអំណាចទៅឲ្យមេបញ្ជាការយោធា លោកឧត្តមសេនីយ៍ Min Aung Hlaing។

ដោយស្លៀកពាក់ពណ៌ក្រហមដែលពណ៌សម្គាល់គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី, ក្រុមបាតុករមីយ៉ាន់ម៉ានៅក្នុងទីក្រុងបាងកក បានលើកផ្ទាំងរូបភាពរបស់មេបញ្ជាការកងទ័ពជាមួយនឹងការសរសេរពាក្យថា “គួរឲ្យអាម៉ាស់ណាស់ ជនផ្តាច់ការ”។

បាតុករម្នាក់បានប្រាប់បណ្តាញសារព័ត៌មានថៃថា “ខ្ញុំភ្ញាក់ពីគេងនៅថ្ងៃនេះហើយបានឃើញព័ត៌មានដែលថា អ្នកម៉ែ ស៊ូ ត្រូវបានចាប់ខ្លួន។ ខ្ញុំចង់ឲ្យគាត់ត្រូវបានដោះលែង។ កងទ័ពបានគ្រប់គ្រងប្រទេសរបស់យើងអស់រយៈពេល៥០ឆ្នាំមកហើយ ពួកយើងកំពុងរងទុក្ខ”។

អ្នកនាំពាក្យប៉ូលិសបាននិយាយថា មនុស្សមួយចំនួនតូចត្រូវបានចាប់ខ្លួនដើម្បីធ្វើការសាកសួរ បន្ទាប់ពីក្រុមបាតុករថៃបានគប់ដុំថ្មនិងគ្រាប់បែកផ្សែងជាច្រើន។

នាយករដ្ឋមន្រ្តីថៃដែលជាអតីតមេបញ្ជាការកងទ័ព ដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៤, មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីរដ្ឋប្រហាររបស់ប្រទេសជិតខាងទេ។

យោងតាមតួលេខផ្លូវការបានឲ្យដឹងថា មានពលករចំណាកស្រុកមីយ៉ាន់ម៉ាជាង១លាននាក់នៅក្នុងប្រទេសថៃ ប៉ុន្តែចំនួនពិតប្រាកដត្រូវបានគេជឿជាក់ថាខ្ពស់ជាងនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពោធិ៍​រំចាក ខេត្តតាកែវ ៨០០​នាក់ ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ​ប្រកបដោយ​ក្តីរំភើប

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារចុះផ្សព្វផ្សាយច្បាប់ការងារ និងលិខិតបទដ្ឋានស្តីពីពលកម្មកុមារនៅខេត្តកំពង់ចាម

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ណែនាំយុវជនឱ្យរៀនសូត្រពីគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីគាំទ្រចក្ខុវិស័យ និងសកម្មភាពថ្នាក់ដឹកនាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ បាន​ចុះ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ដល់​ពល​រដ្ឋ​នៅ​ខណ្ឌ​កំបូល

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បន្ត​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម