Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជាតិអាស៊ានជំរុញកិច្ចពិភាក្សាលើបញ្ហានៅមីយ៉ាន់ម៉ា

បានផុស

នៅ

បណ្តាប្រទេសជាសមាជិកអាស៊ានបានតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធានៅទីនោះ ។

សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអង្គារបាននិយាយថា “យើងរំឭកឡើងវិញនូវគោលបំណង និងគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ានដែលរួមមានការប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ចល្អ ការគោរព និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍បន្តថា “យើងសូមបញ្ជាក់ម្តងទៀតថា ស្ថិរភាពនយោបាយនៅក្នុងរដ្ឋជាសមាជិកអាស៊ានគឺចាំបាច់ដើម្បីសម្រេចបាននូវសហគមន៍អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព ។ យើងលើកទឹកចិត្តដល់ការបន្តការសន្ទនា ការផ្សះផ្សា និងការវិលត្រឡប់មករកភាពប្រក្រតីវិញស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា” ។

ទន្ទឹមនោះនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអត្ថាធិប្បាយអំពីជំហររបស់ថៃលើរដ្ឋប្រហារនោះដោយនិយាយថា វាមានសារៈសំខាន់សម្រាប់ប្រជាជាតិអាស៊ានដែលប្រកាន់ជំហររួម ។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា “ខ្ញុំចង់ឲ្យរបាយការណ៍ព័ត៌មានត្រូវបានបង្ហាញយ៉ាងយកចិត្តទុកដាក់ដើម្បីចៀសវាងផលប៉ះពាល់ណាមួយចំពោះផលប្រយោជន៍សេដ្ឋកិច្ច ។ យើងជាប្រទេសជិតខាង ។ យើងក៏ត្រូវស្តាប់គោលជំហររបស់អាស៊ានដែរ ។ ខ្ញុំមិនចង់ឲ្យជម្លោះណាមួយកើនឡើងជាពិសេសនៅក្នុងប្រទេសថៃទេ” ។

បន្ទាប់មកលោកនាយករដ្ឋមន្រ្តីបានលើកឡើងពីការភ័យខ្លាចថា រដ្ឋប្រហារអាចប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍នានានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Dawei (DSEZ) ដែលជាការវិនិយោគរួមគ្នារវាងជប៉ុន មីយ៉ាន់ម៉ា និងថៃ ។

លោកនិយាយថា ប្រទេសថៃកំពុងបន្តការបោះជំហានដ៏ធំមួយដែលខ្លួនបានដើរលើមាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែទន្ទឹមនឹងការគោរពកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា យើងសូមអំពាវនាវឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកដែលកំពុងជាប់ឃុំផ្សេងទៀតរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ។

គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់ផ្សេងទៀតរបស់គណបក្សជាប់ឆ្នោត NLD ត្រូវបានចាប់ឃុំខ្លួនដោយរដ្ឋប្រហារមួយដែលដឹកនាំដោយលោកឧត្តមសេនីយ Min Aung Hlaing កាលពីព្រលឹមថ្ងៃចន្ទ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ធ្លាយវីដេអូមួយទៀត គ្រូបង្រៀនមីយ៉ាន់ម៉ាកំពុងតែរាំមិនដឹងថា រដ្ឋប្រហារផ្ទុះឡើងនៅក្រោយខ្នង

ចុចអាន ៖ មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាប្រាប់រដ្ឋបាលថ្មីខ្លួនថា ការកាន់អំណាចរបស់កងទ័ពគឺជៀសមិនរួចទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម