Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា រៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងចាប់តាំងពីរដ្ឋប្រហារ

បានផុស

នៅ

ប្រទេសមីយ៉ាន់ម៉ាបានរៀបចំកិច្ចប្រជុំលើកដំបូង នៃគណៈរដ្ឋមន្រ្តីថ្មីរបស់ខ្លួននៅថ្ងៃពុធនេះបន្ទាប់ពីយោធាដណ្តើមបានអំណាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានធ្វើឡើងនៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនិងជាប្រធានាធិបតីលោក Min Aung Hlaing, អនុប្រធានាធិបតី Myint Swe និងសមាជិកគណៈរដ្ឋមន្រ្តីចំនួន៩រូបដែលត្រូវបានតែងតាំងដើម្បីជំនួសរដ្ឋមន្រ្តីដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃអង្គារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពព័ត៌មាននៃកងទ័ពមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្នុងកិច្ចប្រជុំនេះ លោក Hlaing បានពិភាក្សាអំពីផែនការសកម្មភាពជាមួយរដ្ឋមន្រ្តីដែលជាផ្នែកមួយនៃស្ថានភាពដាក់ប្រទេសក្នុងគ្រាអាសន្នដែលនឹងមានរយៈពេលមួយឆ្នាំ។

គួរម្លឹកឡើងវិញថា យោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីថ្ងៃចន្ទ ប៉ុន្មានម៉ោងបន្ទាប់ពីឃុំខ្លួនមេដឹកនាំប្រទេសនិងជាទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសានស៊ូជី ព្រមទាំងសមាជិកជាន់ខ្ពស់ដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ ប្រជាជាតិអាស៊ានជំរុញកិច្ចពិភាក្សាលើបញ្ហានៅមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម