Connect with us

ព័ត៌មានអន្ដរជាតិ

តើមានអ្វីកើតឡើងចំពោះប្រទេសមីយ៉ាន់ម៉ា ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មថ្មី?

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានគំរាមដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ាដើម្បីឆ្លើយតបនឹងរដ្ឋប្រហារយោធា និងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំស៊ីវិលផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែតើវាមានន័យយ៉ាងដូចម្តេចសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ?

តើប្រទេសមីយ៉ាន់ម៉ាធ្លាប់ប្រឈមនឹងការដាក់ទណ្ឌកម្មពីមុនដែរឬទេ?

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើកដំបូងលើប្រទេស ដែលត្រូវបានគេស្គាល់ពីអតីតថា ភូមា មួយនេះក្នុងឆ្នាំ១៩៩៨បន្ទាប់ពីយោធាបានបង្ក្រាបការតវ៉ាមួយដោយហិង្សា។ ទណ្ឌកម្មទាំងនោះ ត្រូវបានរឹតបន្តឹងក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្រោយមក ដោយសារតែអ្វីដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សដោយរបបយោធាកំពុងកាន់អំណាច។

យ៉ាងណាក្តី ការរឹតត្បិតត្រូវបានបន្ធូរបន្ថយជាបណ្តើរៗដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់រប​ស់ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Thein Sein និងការដោះលែងលោកស្រី ស៊ូជី ហើយទណ្ឌក​ម្មត្រូវបានដកចេញដោយអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦។

នៅឆ្នាំ២០១៩ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានណែនាំទណ្ឌកម្មថ្មីប្រឆាំងនឹងមេដឹកនាំយោធារបស់មីយ៉ាន់ម៉ារួមទាំងអគ្គមេបញ្ជាការកងទ័ពលោក Min Aung Hlaing ផងដែរជុំវិញការសម្លាប់ក្រៅប្រព័ន្ធលើជនឥស្លាមរ៉ូហ៊ីងយ៉ា។

តើការរឹតត្បិតនេះមានឥទ្ធិពលអ្វីខ្លះ?

លោក Heng Kai បណ្ឌិតនៅសាកលវិទ្យាល័យ Xiamen បានឲ្យដឹងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរួមទាំងការកាត់បន្ថយជំនួយហិរញ្ញវត្ថុ ការរាំងស្ទះដល់ទ្រព្យសម្បត្តិនិងការហាមឃាត់លំហូរវិនិយោគ បានបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសមីយ៉ាន់ម៉ា។

លោកនិយាយថា ការដាក់ទណ្ឌកម្មនេះគឺជាការវាយប្រហារមិនរើសមុខដែលមិនមែនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាលយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះទាំងមូលផងដែរ។

មីយ៉ាន់ម៉ាគឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅអាស៊ី។ ធនាគារពិភពលោកបាននិយាយថា សេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើង២ភាគរយនៅឆ្នាំនេះ។

តើលោក ចូ បៃដិន អាចធ្វើអ្វី?

លោក Xu Liping អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអាស៊ី-ប៉ាស៊ីហ្វិក នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបាននិយាយថា ការដាក់ទណ្ឌកម្មនេះទំនងជាគោលដៅប្រឆាំងលោក Min Aung Hlaing និងក្រុមហ៊ុនរបស់គាត់។

ប៉ុន្តែសកម្មភាពរបស់លោក បៃដិន អាចនឹងបន្ធូរប្រសិនបើលោកស្រី ស៊ូជី ត្រូវបានដោះលែង។

សហរដ្ឋអាមេរិកនិងបស្ចិមប្រទេស បានដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ារួចទៅហើយជុំវិញជម្លោះរ៉ូហ៊ីងយ៉ា ដូច្នេះវានឹងចាត់វិធានការផ្សេង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ប្រមុខ UN អំពាវនាវឲ្យពិភពលោកចាត់ទុករដ្ឋប្រហារនៅ មីយ៉ាន់ម៉ា ថាជា “ការបរាជ័យ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម