Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំក្រុមឧទ្ទាមជនជាតិភាគតិច ថា រដ្ឋប្រហារមីយ៉ាន់ម៉ាគំរាមកំហែងដល់បទឈប់បាញ់

បានផុស

នៅ

អ្នកតំណាងជាន់ខ្ពស់នៃក្រុមឧទ្ទាមបានប្រាប់ Reuters កាលពីថ្ងៃពុធថា បទឈប់បាញ់ដ៏ផុយស្រួយរបស់មីយ៉ាន់ម៉ាជាមួយចលនាបះបោរជនជាតិភាគតិចប្រដាប់អាវុធជាច្រើនកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដោះស្រាយ បន្ទាប់ពីរដ្ឋប្រហារយោធានៅដើមសប្តាហ៍នេះ ។

ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាង ២៤ ក្រុមកំពុងធ្វើសកម្មភាពនៅតាមព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ។ ពួកគេមួយចំនួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា ខណៈដែលខ្លះទៀតនៅតែបន្តជម្លោះដែលផ្ទុះឡើងជាបន្តបន្ទាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ Yawd Serk នៃក្រុមប្រឹក្សាស្តាររដ្ឋ Shan (RCSS) និងក៏ជាប្រធានស្តីទីតំណាងឲ្យ ១០ ក្រុមផ្សេងទៀតនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាតិបានថ្កោលទោសរដ្ឋប្រហារកាលពីថ្ងៃចន្ទដែលបានផ្តួលរំលំមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ។

ទន្ទឹមនោះលោកបានអំពាវនាវឲ្យកងទ័ពបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនដោយធ្វើការពិភាក្សាជាមួយគ្រប់ភាគីទាំងអស់ ហើយបាននិយាយថា “យោធាបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយវាបណ្តាលឲ្យបាត់បង់ការទុកចិត្ត” ។

ដោយអំពាវនាវឲ្យមានការដោះលែងលោកស្រី ស៊ូជី និងអ្នកនយោបាយផ្សេងទៀតដែលកំពុងជាប់ឃុំឃាំងលោកបាននិយាយថា “យើងបានឃើញការប៉ះទង្គិចគ្នានៅក្នុងបទឈប់បាញ់គ្នានាពេលបច្ចុប្បន្ននេះ ប៉ុន្តែចាប់ពីពេលនេះទៅប្រសិនបើមានការប៉ះទង្គិចគ្នាកាន់តែច្រើន ខ្ញុំអាចនឹងធ្វើឲ្យវាកាន់តែធំថែមទៀតនៅក្រោមរដ្ឋាភិបាលយោធាបែបនេះ” ។

អង្គការរបស់លោក Yawd Serk ដែលបានចូលរួមក្នុងបទឈប់បាញ់ជាមួយក្រុមផ្សេងទៀតជាមួយរដ្ឋាភិបាលស៊ីវិលចាប់តាំងពីឆ្នាំ ២០១៥ ត្រូវបានបង្កើតឡើងដើម្បីជាផ្នែកមួយនៃដំណើរការសន្តិភាពឲ្យកាន់តែទូលំទូលាយដើម្បីបញ្ចប់ជម្លោះជិតមួយទសវត្ស ។ លោកបាននិយាយថា កងទ័ពបានទាក់ទងអង្គការរបស់លោក បន្ទាប់ពីរដ្ឋប្រហារដើម្បីសន្យាថាវានឹងមិនផ្លាស់ប្តូរបទឈប់បាញ់ទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ ប្រជាជនមីយ៉ាន់ម៉ាធ្វើពហិការមិនទិញផលិតផល និងប្រើប្រាស់សេវាកម្មរបស់យោធា

ចុចអាន ៖ មីយ៉ាន់ម៉ា ឬ ភូមា៖ ហេតុអ្វីប្រទេសមួយមានឈ្មោះពីរ តើមានរឿងរ៉ាវយ៉ាងដូចម្តេច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម