Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ប្រកាសថា ប្រទេសរុស្ស៊ីធំជាងគេហើយ មិនចង់បានទឹកដី ថែមទៀតទេ

បានផុស

នៅ

ជម្លោះជាមួយអ៊ុយក្រែនមិនមែនបង្កឡើងដោយមហិច្ឆតាទឹកដីទេ។ នេះបើតាមការប្រកាសពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងសុន្ទរកថាមួយនៅឯក្លឹបពិភាក្សាអន្តរជាតិ Valdai កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែតុលា។

លោក ពូទីន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន សង្កត់ធ្ងន់ថា រុស្ស៊ីគឺជាប្រទេសធំជាងគេលើពិភពលោករួចទៅហើយ ដូច្នេះមិនចាំបាច់ត្រូវស្វែងរកទឹកដីថ្មីឡើយ។ រុស្ស៊ី​នៅ​មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ដាច់ស្រយាល​ស៊ីបេរី និង​តំបន់ចុង​បូព៌ា។

លោកនិយាយថា “នេះមិនមែនជាជម្លោះទឹកដីទេ ហើយក៏មិនមែនជាការបង្កើតតុល្យភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ដែរ។ យើងកំពុងនិយាយអំពីគោលការណ៍នៃសណ្តាប់ធ្នាប់ពិភពលោកថ្មី។ សន្តិភាពយូរអង្វែងអាចបង្កើតឡើងបានលុះត្រាតែ មនុស្សគ្រប់គ្នាមានអារម្មណ៍សុវត្ថិភាព ហើយដឹងថាមតិរបស់ពួកគេត្រូវបានគេគោរព”។

សូមបញ្ជាក់ កិច្ចប្រជុំខួបលើកទី២០រយៈពេល៤ថ្ងៃនៃក្លឹបពិភាក្សា Valdai បាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុង Sochi ចាប់តាំងពីថ្ងៃទី២ខែតុលាមក។

ចុងបញ្ចប់នៃវេទិកានេះ គឺមានសម័យប្រជុំពេញអង្គ ខណៈអ្នកចូលរួម រួមមាន អ្នកនយោបាយ អ្នកវិទ្យាសាស្ត្រ និងសកម្មជនសង្គម រួមទាំងភ្ញៀវបរទេសផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន៖ ណាតូ អាចពង្រីកផែនការនៅអាស៊ី ដើម្បីបម្រើតម្រូវការ របស់អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម