Connect with us

ព័ត៌មានអន្ដរជាតិ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងភ័យខ្លាច បន្ទាប់ពីរដ្ឋប្រហារ

បានផុស

នៅ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែសក៏បានប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសកំណើតរបស់ពួកគេផងដែរដោយនិយាយថា ពួកគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Muhammad Ansar អាយុ ៣៥ ឆ្នាំជាជនភៀសខ្លួនម្នាក់ក្នុងចំណោមជនរ៉ូហ៊ីងយ៉ាជាង ៧៥០,០០០ នាក់ដែលបានរត់គេចពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ បន្ទាប់ពីការបង្ក្រាបរបស់កងទ័ពកាលពីឆ្នាំ ២០១៧ បានប្រាប់ទីភ្នាក់ងារ Anadolu ថា “យើងបារម្ភថាកងទ័ពមីយ៉ាន់ម៉ានឹងបើកប្រតិបត្តិការម្តងទៀត ។ យើងមិនជឿថាពួកគេនឹងចាកចេញពីអំណាចនោះទេ” ។

បុរស ស្ត្រី និងកុមារមូស្លីមរាប់ពាន់នាក់ត្រូវបានសម្លាប់ បោះចូលទៅក្នុងភ្លើង និងចាប់រំលោភនៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនាភាគច្រើនមួយនេះ ។

បង់ក្លាដែសកំពុងទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់នៅជំរុំបណ្តោះអាសន្ននៅស្រុក Cox’s Bazar ដែលត្រូវបានគេចាត់ទុកថាជាកន្លែងតាំងទីលំនៅជនភៀសខ្លួនធំជាងគេបំផុតនៅលើពិភពលោក ។ ទោះយ៉ាងណាជិត ៦ សែននាក់ក្នុងចំណោមពួកគេនៅតែរស់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប៉ុន្តែមិនមានសញ្ជាតិ និងសិទ្ធិបោះឆ្នោតនោះទេ ។

បច្ចុប្បន្នយោធាមីយ៉ាន់ម៉ាបានឡើងកាន់អំណាច ហើយបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នពេញមួយឆ្នាំ ។ មេដឹកនាំរួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ដែលរងការចោទប្រកាន់ពីបទរំលោភច្បាប់នាំចូល និងនាំចេញឧបករណ៍ទំនាក់ទំនងខុសច្បាប់នៅតែស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម