Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃដិន ទាមទារឲ្យយោធាមីយ៉ាន់ម៉ា លះបង់អំណាច

បានផុស

នៅ

នៅថ្ងៃសុក្រទី៥ខែកុម្ភៈនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអំពាវនាវដល់ឧត្តមសេនីយ៍មីយ៉ាន់ម៉ាឲ្យ “លះបង់អំណាច” ហើយទាមទារឲ្យពួកគេដោះលែងមេដឹកនាំស៊ីវិលដែលត្រូវបានឃុំខ្លួនក្នុងរដ្ឋប្រហារនៅសប្តាហ៍នេះ ខណៈរដ្ឋបាលរបស់លោកនិយាយថា ខ្លួនកំពុងពិចារណាលើទណ្ឌកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងវ៉ាស៊ីនតោនបានដឹកនាំការថ្កោលទោសជាអន្តរជាតិចំពោះរដ្ឋប្រហារកាលពីថ្ងៃចន្ទ ដែលគេមើលឃើញថា មេដឹកនាំប្រជាធិបតេយ្យរួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរត្រូវបានឃុំខ្លួននិងបញ្ឆេះឲ្យមានការភ័យខ្លាចថា យោធានឹងអូសទាញប្រជាជន៥៤លាននាក់ ឲ្យវិលត្រឡប់ទៅរកការគ្រប់គ្រងដោយយោធារយៈពេលជាច្រើនទសវត្សរ៍វិញ។

នៅក្នុងសុន្ទរកថាគោលនយោបាយការបរទេសដ៏សំខាន់លើកដំបូងក្នុងនាមជាប្រធានាធិបតី លោក Biden បាននិយាយថា “គ្មានអ្វីត្រូវសង្ស័យទេ នៅក្នុងលទ្ធិប្រជាធិបតេយ្យ កងកម្លាំងមិនគួរព្យាយាមបំផ្លាញឆន្ទៈរបស់ប្រជាជនឬការប៉ុនប៉ងលុបបំបាត់លទ្ធផលនៃការបោះឆ្នោតដែលគួរឲ្យទុកចិត្តបានឡើយ”។

លោកបន្តថា​ “យោធាភូមា គួរតែលះបង់អំណាចដែលពួកគេបានកាន់កាប់, ដោះលែងអ្នកតស៊ូមតិនិងសកម្មជនព្រមទាំងមន្រ្តីដែលពួកគេឃុំខ្លួន, ដកការរឹតត្បិតក្នុងវិស័យទូរគមនាគមន៍ហើយចៀសវាងអំពើហិង្សា”។

លោក Biden បាននិយាយបែបនេះប៉ុន្មានម៉ោង បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់គាត់គឺលោក Jake Sullivan បាននិយាយថា សេតវិមានកំពុងពិនិត្យមើលការដាក់ទណ្ឌកម្មដែលមានគោលដៅជាក់លាក់ ទាំងលើបុគ្គលនិងអង្គភាពដែលគ្រប់គ្រងដោយយោធា។ 

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទណ្ឌកម្មទាំងនោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បាតុកម្មទាមទារឲ្យដោះលែងលោកស្រី ស៊ូជី ផ្ទុះឡើងក្នុងទីក្រុង តូក្យូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម