Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹង នាវាចម្បាំងអាមេរិកដំបូងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ចាប់តាំងពីលោក Biden ឡើងកាន់តំណែង

បានផុស

នៅ

កងទ័ពជើងទឹកអាមេរិកបាននិយាយថា នាវាចម្បាំងអាមេរិកមួយគ្រឿងបានធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់នៅក្នុងការធ្វើដំណើរលើកដំបូងចាប់តាំងពីការឡើងកាន់តំណែងរបស់ប្រធានាធិបតី Joe Biden ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវាពិឃាតមីស៊ីល Arleigh Burke-class កាលពីថ្ងៃព្រហស្បតិ៍បានធ្វើការឆ្លងកាត់ជាធម្មតាឆ្លងកាត់ផ្លូវទឹកដែលបំបែកចិនដីគោក និងកោះតៃវ៉ាន់ ។

នាវាចម្បាំងអាមេរិកតែងតែធ្វើសមយុទ្ធនាវាចរណ៍នៅតាមច្រកសមុទ្រដែលជារឿយៗបង្កឲ្យមានការឆ្លើយតបខឹងសម្បារពីប្រទេសចិនដែលអះអាងថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ។

រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកនាវាណាមួយដែលឆ្លងកាត់ច្រកសមុទ្រជាការរំលោភអធិបតេយ្យភាពរបស់ខ្លួន ខណៈសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតមើលផ្លូវនេះថាជាដែនទឹកអន្តរជាតិសម្រាប់ការធ្វើនាវាចរណ៍នានា ។

សេចក្តីថ្លែងការណ៍របស់កងនាវាទី ៧ បាននិយាយថា ការធ្វើដំណើរដោយនាវា USS John S McCain បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការធ្វើនាវាចរណ៍នៅឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី ។

សេចក្ដីថ្លែងការណ៍នោះបាននិយាយថា “យោធាសហរដ្ឋអាមេរិកនឹងបន្តហោះហើរ ការធ្វើនាវាចរណ៍  និងប្រតិបត្តិការនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត” ។

ទន្ទឹមនោះក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ពីការធ្វើដំណើរនេះ ប៉ុន្តែមិនបានបញ្ជាក់ពីនាវាប្រភេទណានោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ Joe Biden ត្រៀមចេញបទបញ្ជា ផ្តល់ក្តីសង្ឃឹមដល់ជនភៀសខ្លួន

ចុចអាន ៖ លោក ចូ បៃដិន ទាមទារឲ្យយោធាមីយ៉ាន់ម៉ា លះបង់អំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម