Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំជាន់ខ្ពស់ម្នាក់ទៀតក្នុងបក្សលោកស្រី ស៊ូជី ត្រូវចាប់ខ្លួន អាចជាប់ពន្ធនាគារអស់មួយជីវិត

បានផុស

នៅ

យោធាមីយ៉ាន់ម៉ាកំពុងតែរឹតបន្តឹងការបង្ក្រាបរបស់ខ្លួនទៅលើអតីតរដ្ឋាភិបាលស៊ីវិល ដោយបានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ម្នាក់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Win Htein ត្រូវបានគេនាំចេញពីផ្ទះរបស់គាត់ក្នុងទីក្រុង យ៉ាំងហ្គោន នៅព្រឹកថ្ងៃសុក្រនេះ។ គាត់បានប្រាប់ BBC ថា គាត់ត្រូវបានចាប់ខ្លួនក្រោមច្បាប់ បះបោរ។

លោកស្រីស៊ូជីនិងមេដឹកនាំដទៃទៀតត្រូវបានឃុំខ្លួន ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃចន្ទ ដោយធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជា។

ទីតាំងរបស់ពួកគេនៅមិនទាន់ដឹងនៅឡើយទេ។

នៅក្នុងការហៅទូរស័ព្ទពេលព្រលឹមជាមួយ BBC មីយ៉ាន់ម៉ា, លោក Win Htein បាននិយាយថា លោកត្រូវបានប៉ូលិសនិងយោធានាំខ្លួនទៅរដ្ឋធានី ណៃពិដោ។

លោកនិយាយថា លោកកំពុងត្រូវបានឃុំខ្លួនក្រោមច្បាប់បះបោរដែលអាចត្រូវបានផ្តន្ទាទោសអតិបរមា ជាប់ពន្ធនាគារអស់មួយជីវិតថ្វីបើលោកមិនបានប្រាប់ពីការចោទប្រកាន់ពិតប្រាកដក៏ដោយ។

លោកនិយាយថា “ពួកគេមិនចូលចិត្តអ្វីដែលខ្ញុំនិយាយនោះទេ។ ពួកគេខ្លាចអ្វីដែលខ្ញុំកំពុងនិយាយ”។

ឥស្សរជនគណបក្ស NLD វ័យ៧៩ឆ្នាំនិងជាអ្នកគាំទ្រដ៏រឹងមាំរបស់លោកស្រីស៊ូជីរូបនេះ បានផ្តល់បទសម្ភាសន៍ជាច្រើនចាប់តាំងពីរដ្ឋប្រហារមក ដោយលោកបានរិះគន់យោធានិងមេដឹកនាំលោក Min Aung Hlaing៕

កាលពីដើមសប្តាហ៍នេះ លោកបានប្រាប់ទស្សនាវដ្តីព័ត៌មានក្នុងស្រុក Frontier ថា កងទ័ពរបស់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបែកបាក់ដោយសារតែរដ្ឋប្រហារនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកវិភាគទម្លាយមូលហេតុដែលលោកស្រី ស៊ូជី ត្រូវចាប់ឃុំខ្លួនដោយយោធាមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម