Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី ចង់ឲ្យអាស៊ានរៀបចំកិច្ចប្រជុំពិសេសស្តីពីស្ថានភាព មីយ៉ាន់ម៉ា

បានផុស

នៅ

នៅថ្ងៃសុក្រនេះ មេដឹកនាំប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីបាននិយាយថា ពួកគេចង់ឲ្យមានកិច្ចប្រជុំពិសេសមួយនៃរដ្ឋមន្ត្រីការបរទេសរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅទីនោះ រដ្ឋាភិបាលជាប់ឆ្នោតត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារមួយកាលពីដើមសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការធ្វើឲ្យអន្តរាយដល់ដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដ៏យូរអង្វែងរបស់ប្រទេសមីយ៉ាន់ម៉ា, យោធាបានដណ្តើមអំណាចកាលពីថ្ងៃចន្ទដោយលើកឡើងពីភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជីទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។

បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ដែលកំពុងធ្វើទស្សនកិច្ច, ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរត្រូវបានស្នើឲ្យជជែកជាមួយប្រទេសព្រុយណេដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីព្យាយាមបង្កើតកិច្ចប្រជុំពិសេសស្តីពីស្ថានភាពមីយ៉ាន់ម៉ា។

លោក Muhyiddin បានចាត់ទុកការធ្វើរដ្ឋប្រហារនេះថា ជាជំហានថយក្រោយមួយនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចប្រជុំបែបនេះគឺកម្រមានណាស់ ហើយការរៀបចំកិច្ចប្រជុំមួយអាចជាបញ្ហាប្រឈម ដោយសារគោលនយោបាយរបស់អាស៊ាន គឺមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់សមាជិកខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះ អាស៊ានដែលមានមីយ៉ាន់ម៉ាជាសមាជិកបាននិយាយថា ខ្លួនបាននិងកំពុងឃ្លាំមើលការវិវត្តនៅក្នុងប្រទេសនេះយ៉ាងជិតស្និទ្ធ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Arab News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម