ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភចំពោះរដ្ឋប្រហារមីយ៉ាន់ម៉ាទៅកាន់ឯកអគ្គរដ្ឋទូតអាស៊ាន
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាទៅកាន់ឯកអគ្គរដ្ឋទូតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងវ៉ាស៊ីនតោន ។
សេចក្តីថ្លែងការណ៍បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានសម្តែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅរបស់លោកប្រធានាធិបតី Joe Biden ជុំវិញការធ្វើរដ្ឋប្រហារ តាមទូរស័ព្ទជាមួយឯកអគ្គរដ្ឋទូតកាលពីល្ងាចថ្ងៃពុធ ។
សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្នុងការអំពាវនាវនេះ លោក Sullivan ក៏បានសម្តែងការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ប្រជាជាតិអាស៊ានចំពោះវិបត្តិនេះ និងសារៈសំខាន់នៃការគាំទ្រក្នុងតំបន់សម្រាប់ការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យភូមាភ្លាមៗ ។
នៅក្នុងសេចក្តីអំពាវនាវកាលពីថ្ងៃពុធ លោក Sullivan ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលក្នុងការពង្រីកការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយអាស៊ានផងដែរ ខណៈអាស៊ានដែលមីយ៉ាន់ម៉ាជាសមាជិកបាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនបានឃ្លាំមើលការអភិវឌ្ឍនៅទីនោះយ៉ាងយកចិត្តទុកដាក់ ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ប្រទេសព្រុយណេបាននិយាយថា “យើងលើកទឹកចិត្តដល់ការបន្តការសន្ទនា ការផ្សះផ្សា និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា ។ យើងសូមបញ្ជាក់ម្តងទៀតថា ស្ថិរភាពនយោបាយនៅក្នុងរដ្ឋជាសមាជិកអាស៊ានគឺចាំបាច់ដើម្បីសម្រេចបាននូវសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព” ។
គួរបញ្ជាក់សាជាថ្មីថា យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលដែលបានជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ដោយចោទប្រកាន់ពីបទក្លែងបន្លំអំឡុងពេលបោះឆ្នោតក្នុងខែវិច្ឆិកា ហើយបានប្រកាស់ដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយឆ្នាំ ហើយនឹងរៀបចំការបោះឆ្នោតថ្មីនៅពេលការចោទប្រកាន់របស់ខ្លួនត្រូវបានដោះស្រាយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី ចង់ឲ្យអាស៊ានរៀបចំកិច្ចប្រជុំពិសេសស្តីពីស្ថានភាព មីយ៉ាន់ម៉ា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត