គណបក្សលោកស្រី ស៊ូជី សុំឲ្យ UN ជួយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

គណបក្សលោកស្រី ស៊ូជី សុំឲ្យ UN ជួយ

Published

on

គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) កាលពីថ្ងៃទី៥ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយស្នើសុំអង្គការនេះនិងសហគមន៍អន្តរជាតិធានាឲ្យមានការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនដោយយោធារួមមានទាំងលោកស្រី អ៊ុងសាន ស៊ូជីនិងលោក U Win Myint ផងដែរ។

ទីប្រឹក្សារដ្ឋនិងអតីតប្រធានាធិបតី រួមជាមួយមេដឹកនាំគណបក្ស NLD, សកម្មជននយោបាយនិងឥស្សរជនសាធារណៈ ត្រូវបានចាប់ខ្លួនដោយយោធាកាលពីថ្ងៃទី១ខែកុម្ភៈនៅពេលការដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបានប្រកាស។

NLD បានស្នើដល់ UN និងសហគមន៍អន្តរជាតិកុំឲ្យទទួលស្គាល់យោធា ដោយនិយាយថា កងទ័ពបានដណ្តើមអំណាចប្រឆាំងនឹងច្បាប់ដែលមានស្រាប់។ NLD ក៏បានអំពាវនាវឲ្យមានសកម្មភាពដើម្បីធានាថា “លទ្ធផលនៃការបោះឆ្នោតសកលឆ្នាំ២០២០ត្រូវបានទទួលស្គាល់ផងដែរ”។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញដោយប្រធានក្រុមប្រឹក្សាលោកស្រី Barbara Woodward កាលពីថ្ងៃទី៤ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខ UN បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសអំពីភាពអាសន្នរបស់យោធានៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ខែកុម្ភៈនិងការឃុំខ្លួនសមាជិករដ្ឋាភិបាល។ ពួកគេបានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ចំពោះអ្នកទាំងអស់ដែលត្រូវបានឃុំខ្លួន។

កាលពីថ្ងៃទី៤ខែកុម្ភៈដដែលនោះ​ នៅក្នុងសុន្ទរកថាគោលនយោបាយការបរទេសដ៏សំខាន់លើកដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានអំពាវនាវផងដែរដល់ឧត្តមសេនីយ៍មីយ៉ាន់ម៉ាឲ្យបោះបង់អំណាច, ដោះលែងមេដឹកនាំស៊ីវិលដែលត្រូវបានឃុំខ្លួន, ដកការរឹតត្បិតលើបណ្តាញទូរគមនាគមន៍និងចៀសវាងអំពើហិង្សា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Myanmar Times

ចុចអាន៖ គណបក្សមីយ៉ាន់ម៉ាចំនួន២៣ ចុះចូលជាមួយកងទ័ព

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 mins ago

ជនសង្ស័យ​៥​នាក់​ មាន​អ្នក​ជក់​និង​អ្នកលក់​ ត្រូវ​នគរបាល​បង្ក្រាប​និង​ដកហូត​វត្ថុ​តាង​ទ្រង់ទ្រាយ​ធំ

ព័ត៌មានជាតិ55 mins ago

Update៖ ស្គាល់អត្តសញ្ញា​ណមេផ្តើមគំនិតរៀបចំផែនការ ប្លន់ជំរិតនៅបុរីអង្គរភ្នំពេញ

ព័ត៌មានជាតិ1 hour ago

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​លើកទឹកចិត្ត និង​ជូនពរ​ដល់​បងប្អូន​ក្រុមគ្រូពេទ្យ​ទាំងអស់ ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

អ្នកនាំពាក្យបញ្ជាក់លើសំណុំរឿង​ប្លន់ ជំរិតប្រាក់ នៅ​បុរី​អង្គរ​ថាម្ចាស់ផ្ទះមិនមាន​គ្រោះថ្នាក់ទេ

ព័ត៌មានជាតិ2 hours ago

ផ្លូវ​១​ខ្សែ​ប្រវែង​២០០​ម៉ែត្រ ​ត្រូវ​បាន​កម្លាំង​សាមគ្គី ចូលរួម​ស្ថាបនា​ដែល​ជា​ថវិកា​សប្បុរស​ជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services