Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តមួយជាប់កម្ពុជា ស្ថិតក្នុងចំណោមខេត្តក្រុងទាំង១២របស់វៀតណាមដែលកំពុងផ្ទុះការឆ្លងកូវីដក្នុងសហគមន៍

បានផុស

នៅ

ខេត្តនិងក្រុងចំនួន១២របស់ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចាប់តាំងពីសប្តាហ៍មុនមក នៅពេលរលកថ្មីបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបានប្រកាសពីការឆ្លងក្នុងសហគមន៍ចំនួន១៩ករណីកាលពីថ្ងៃសុក្រដោយក្នុងនោះមាន១២ករណីនៅចំណុចផ្ទុះក្នុងខេត្ត Hai Duong, ៣ករណីនៅខេត្ត Dien Bien, ២ករណីនៅខេត្ត Quang Ninh, ១ករណីនៅទីក្រុងហាណូយនិង ១ករណីនៅខេត្ត Ha Giang។

ប្រទេសវៀតណាមបានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ចំនួន២ករណីលើកដំបូង កាលពីថ្ងៃទី២៨ខែមករា បន្ទាប់ពីគ្មានការឆ្លងក្នុងសហគមន៍សោះរយៈពេលជិត២ខែ។

ករណីឆ្លងក្នុងសហគមន៍សរុប៣៩៤ករណី ត្រូវបានបញ្ជាក់ចាប់តាំងពីពេលនោះមក។

អ្នកជំងឺចំនួន២៩០នាក់ត្រូវបានកត់ត្រានៅក្នុងខេត្ត Hai Duong, ៤៦នាក់នៅខេត្ត Quang Ninh, ២៣នាក់នៅទីក្រុងហាណូយ, ១៨នាក់នៅខេត្ត Gia Lai (ជាប់ព្រំដែនកម្ពុជា), ៣នាក់នៅខេត្ត Bac Ninh, ៣នាក់នៅខេត្ត Dien Bien, ២នាក់នៅខេត្ត Hoa Binh, ៥នាក់នៅខេត្ត Binh Duong និងម្នាក់ៗនៅក្នុងទីក្រុងហូជីមិញ, ទីក្រុង Hai Phong, ខេត្ត Bac Giang និងខេត្ត Ha Giang។

ភាគច្រើននៃការឆ្លងក្នុងសហគមន៍គឺមានជាប់ទាក់ទងទៅនឹងខេត្ត Hai Duong និង Quang Ninh ដែលខេត្តទាំងពីរនេះ មានទីតាំងស្ថិតនៅភាគខាងជើងប្រទេសវៀតណាម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ឆ្លងក្នុងសហគមន៍នៅវៀតណាម មនុស្ស១០,០០០នាក់ត្រូវធ្វើចត្តាឡីស័ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម