ថៃ​បង្ក្រាប​ទីតាំង​អ៊ីន​ធឺ​ណែ​ត​ដ៏​ធំ​មួយកន្លែង ដែល​ភាគហ៊ុន​ខ្មែរ ថៃ លប​បើក​ក្បែរ​ព្រំដែន​ប៉ៃលិន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ថៃ​បង្ក្រាប​ទីតាំង​អ៊ីន​ធឺ​ណែ​ត​ដ៏​ធំ​មួយកន្លែង ដែល​ភាគហ៊ុន​ខ្មែរ ថៃ លប​បើក​ក្បែរ​ព្រំដែន​ប៉ៃលិន

Published

on

ប្រទេស​ថៃ ៖ ទីតាំង​ល្បែង​អ៊ីន​ធឺ​ណែ​ត តាមរយៈ​អន​ឡាញ ដ៏​ធំ​មួយកន្លែង ដែលមាន​ទីតាំង​ក្បែរ​ច្រកព្រំដែន​ថៃ កម្ពុជា ត្រូវ​បាន​កម្លាំង​ជំនាញ​ថៃ​ធ្វើការ​បង្ក្រាប ដោយ​ដកហូត​បាន​សម្ភារៈ​ពាក់​ព័ន្ធ​ជាច្រើន​ផង​ដែរ បន្ទាប់ពី​មានការ​រុះរើ​ចេញពី​ទឹកដី​កម្ពុជា លបចូល​ទៅ​បើក​នៅក្នុង​ទឹកដី​ថៃ​វិញ ដោយសារតែ​កូ​វីដ​-​ទើប​ធ្វើអោយ​ភ​គី​ថៃ​មិនអាច​ឆ្លងដែន​ចេញមក​លេង​បាន។

​បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ច្បាស់ការ ព្រមទាំង​បាន​សុំ​ដីកាឆែកឆេរ​លំនៅឋាន​រួចមក ទើប​កម្លាំង​ចាប់ផ្តើម​បើក​កិច្ចប្រតិបត្តិការ និង បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ចំណុច « បាន​ផា​កាត » ជិត​ច្រក​អន្តរជាតិ​ព្រំ ក្នុង​ខេត្ត​ប៉ៃលិន ស្ថិត​ក្នុងភូមិ ៤ ឃុំ​ខ្លងយ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី។

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស ( ភាគច្រើន​ជា​យុវវ័យ ) ចំនួន ៣៤ នាក់ ក្នុងនោះ​ស្រី ១៧ នាក់ ព្រមទាំង​បាន​ដកហូត កុំព្យូទ័រ ចំនួន ៦៩ គ្រឿង និង​ទូរសព្ទដៃ ចំនួន ១០១ គ្រឿង ហើយ​សមត្ថកិច្ច​បាន​រ​ក​ឃើញ​នូវ​ទឹកប្រាក់​ដែល​សម្រាប់​បង្វិល​លើ​ការលែង​ល្បែង​អ៊ីន​ធឺ​ណែ​ត​នេះ មាន​រហូតដល់​ជាង ១ ០០០ លាន​បាត។

តម្រួត​ថៃ​បាន​បង្ហើប​ថា ការ​លប​បើក​ទីតាំង​បន​ល្បែងភ្នាល់​តាម​អន​ឡាញ​នេះ គឺមាន​ភាគហ៊ុន​ខ្មែរ ថៃ ដែល​ទើបតែ​រុះរើ​មកពី​ទឹកដី​កម្ពុជា មក​លប​បើក​ក្បែរ​ព្រំដែន ក្នុង​ទឹកដី​ថៃ​វិញ បន្ទប់​ពី​មាន​ការបិទ​ច្រកព្រំដែន​ដោយសារ​កូ​វីដ ដូច្នេះហើយ​បានជា​ពួកគេ​ឆ្លង​មក​បើក​បែបនេះ វា​ជាការ​ងាយស្រួល​ដល់​ក្រុម​យុវវ័យ​របស់​ថៃ អាច​ចូល​លែង​បាន ដោយ​មិនចាំបាច់​ឆ្លងដែន ។ ដោយឡែក​ម្ចាស់​បន គឺ​ត្រូវ​ចាប់ខ្លួនបាន តែ​ជនជាតិ​ថៃ​ប៉ុណ្ណោះ ដែលមាន​ឈ្មោះ សៀ​ប៉ូ ពោធិ អា​ណុន ហើយ​បច្ចុប្បន្ន​បាន​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​ហើយ ដើម្បី​ប្រគល់​ទៅ​តុលាការ ក្នុងការ​អនុវត្តតាម​ផ្លូវច្បាប់៕

ដោយ ៖ សោ និយម​រ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ31 mins ago

សួនសត្វសហរដ្ឋអាមេរិកចាក់វ៉ាក់សាំងការពារកូវីដដល់ស្វាឪ

ព័ត៌មានជាតិ33 mins ago

ផ្អាកផ្ទះ​ជួល​មួយ​កន្លែង​​ទៀត​នៅ​ព្រះសីហនុ ក្រោយ​រក​ឃើញ​​​អ្នក​ស្នាក់​នៅ​វិជ្ជមាន​កូវីដ១៩​

ព័ត៌មានជាតិ47 mins ago

ថ្នាក់ដឹកនាំ​ខេត្តតាកែវ​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ​មួយចំនួនធំ ជូន​កងកម្លាំង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម​

ព័ត៌មានជាតិ60 mins ago

បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​internet មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១០​នាក់​និង​ដកហូត​សម្ភារ​កុំព្យូទ័រ​មួយចំនួន​

ព័ត៌មានជាតិ1 hour ago

ខេត្តព្រះសីហនុ សម្រេចយកទីតាំងសាលាបឋមសិក្សា និង អនុវិទ្យាល័យតេ ជោសែនកម្មករសម្រាប់ចាក់វ៉ាក់សាំង កូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services