Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកចូលរួមបាតុកម្មប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកើនដល់ចំនួនច្រើនបំផុតនាទសវត្សចុងក្រោយនេះ

បានផុស

នៅ

មនុស្សរាប់ពាន់នាក់បានដើរក្បួនសម្រាប់ថ្ងៃទីពីរនៅក្នុងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ានៅថ្ងៃអាទិត្យនេះ ហើយមនុស្សរាប់ពាន់នាក់ទៀតបានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងរដ្ឋប្រហាររបស់យោធា និងការចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃចន្ទសប្ដាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតវ៉ាដែលបានធ្វើឡើងទោះបីជាមានការកាត់ផ្ដាច់អ៊ីនធឺណិត និងបណ្ដាញទូរស័ព្ទទំនាក់ទំនងក៏ដោយក៏នេះជាបាតុកម្មធំបំផុតនៅក្នុងប្រទេសចាប់តាំងពីបដិវត្ត Saffron Revolution ដឹកនាំដោយព្រះសង្ឃពុទ្ធសាសនាកាលពីឆ្នាំ ២០០៧ ។

ហ្វូងមនុស្សនៅទីក្រុងយ៉ាំងហ្គោនដែលជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ាបានកាន់ប៉េងប៉ោងពណ៌ក្រហមដែលជាពណ៌តំណាងឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី និងបានស្រែកថា “យើងមិនចង់បានរបបផ្តាច់ការយោធាទេ ។ យើងចង់បានប្រជាធិបតេយ្យ! ” ។

កាលពីថ្ងៃសៅរ៍មនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំលើកដំបូងចាប់តាំងពីរដ្ឋប្រហារ ហើយនៅព្រឹកថ្ងៃអាទិត្យនេះមានហ្វូងមនុស្សយ៉ាងច្រើនមកពីគ្រប់តំបន់នៃទីក្រុងយ៉ាំងហ្គោនបានមកជួបជុំគ្នានៅលើសង្កាត់ Hledan បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ផងដែរ ។

ពួកគេបានគ្រវីទង់គណបក្ស NLD និងធ្វើកាយវិការដោយលើកម្រាមដៃចំនួន ៣ ដែលបានក្លាយជានិមិត្តរូបនៃការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ខណៈអ្នកបើកបរបានស៊ីផ្លេយានយន្តរបស់ពួកគេ ហើយអ្នករួមដំណើរកាន់រូបថតម្ចាស់រង្វាន់ណូបែលសន្តិភាពលោកស្រី ស៊ូជី ។

នៅពាក់កណ្តាលព្រឹកថ្ងៃអាទិត្យនេះមនុស្សប្រហែល ១០០ នាក់បានធ្វើដំណើរតាមដងផ្លូវនៅតាមម៉ូតូក្នុងទីក្រុងឆ្នេរសមុទ្រ Mawlamyine នៅភាគអាគ្នេយ៍ ហើយនិស្សិត និងវេជ្ជបណ្ឌិតកំពុងប្រមូលផ្តុំគ្នានៅទីក្រុង Mandalay នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា ។

ហ្វូងមនុស្សរាប់រយនាក់ផ្សេងទៀតបានចំណាយពេលមួយយប់នៅខាងក្រៅប៉ុស្តិ៍ប៉ូលីសមួយនៅទីក្រុង Payathonzu ក្នុងរដ្ឋ Karen នៅភាគអាគ្នេយ៍ជាកន្លែងដែលសមាជិកសភាគណបក្ស NLD ត្រូវបានចាប់ខ្លួន ហើយនៅពេលព្រឹកពួកគេដែលនៅខាងក្រៅបានច្រៀងចំរៀងគាំទ្រលទ្ធិប្រជាធិបតេយ្យ ។

លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់ UN ប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបាននិយាយថា មនុស្សជាង ១៦០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីយោធាបានកាន់កាប់អំណាច ។

លោក Andrews បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា “បច្ចុប្បន្នឧត្តមសេនីយ៍កំពុងប៉ុនប៉ងធ្វើឲ្យចលនាពលរដ្ឋតស៊ូ និងធ្វើឲ្យពិភពខាងក្រៅស្ថិតក្នុងភាពងងឹតដោយកាត់ផ្តាច់ការចូលប្រើអ៊ីនធឺណិតស្ទើរតែទាំងស្រុង ។ យើងត្រូវឈរជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងគ្រាមានគ្រោះថ្នាក់ និងតម្រូវការរបស់ពួកគេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Sabah

ចុចអាន ៖ បាតុកម្មនៅទីក្រុងយ៉ាំងហ្គោន ឈានដល់ថ្ងៃទីពីរ

ចុចអាន ៖ ប្រមុខ UN គាំទ្រសិទ្ធិប្រជាជនមីយ៉ាន់ម៉ាក្នុងការតវ៉ាដោយសន្តិវិធីប្រឆាំងរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ជីវិតកម្សាន្ដ១៦ នាទី មុន

ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយរូប ក្រោមការសង្ស័យលេចធ្លាយព័ត៌មានស៊ើបអង្កេតសព Lee Sun Kyun

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ឡាវ ត្រៀមដំឡើងអាករលើតម្លៃបន្ថែមដល់ ១០ ភាគរយ

ព័ត៌មានជាតិ៣១ នាទី មុន

អង្គការ​អន្តរ​ជាតិ​ហ្វ្រង់កូហ្វូនី ចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

ការផ្គត់ផ្គង់ស្ករលើពិភពលោកនឹងឡើងលើសតម្រូវការ ដោយសារកំណើន​ផលិតនៅ ថៃ និងឥណ្ឌា

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម