ប្រធានាធិបតីហៃទីរងការប៉ុនប៉ងធ្វើឃាត រដ្ឋប្រហារត្រូវបរាជ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីហៃទីរងការប៉ុនប៉ងធ្វើឃាត រដ្ឋប្រហារត្រូវបរាជ័យ

បានផុស

នៅ

អាជ្ញាធរហៃទីបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានរារាំងការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី Jovenel Moise និងផ្តួលរំលំរដ្ឋាភិបាលខណៈជម្លោះបានផ្ទុះឡើងអំពីពេលវេលាដែលលោកនឹងបញ្ចប់អាណត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Rockefeller Vincent បាននិយាយថា ផែនការនេះគឺជា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារ” ខណៈអាជ្ញាធរនិយាយថា មនុស្សចំនួន២៣នាក់ត្រូវបានចាប់ខ្លួនរួមទាំងចៅក្រមកំពូលម្នាក់និងមន្ត្រីម្នាក់មកពីប៉ូលិសជាតិផងដែរ។

លោក Moise និយាយថា “ខ្ញុំសូមអរគុណដល់ប្រធានសន្តិសុខរបស់ខ្ញុំនៅឯវិមាន។ គោលដៅរបស់មនុស្សទាំងនេះគឺធ្វើការប៉ុនប៉ងយកជីវិតរបស់ខ្ញុំ”។

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី Joseph Jouthe បាននិយាយថា អ្នករៀបចំផែនការបានទាក់ទងមន្រ្តីប៉ូលិសនៅឯវិមានប្រធានាធិបតីដែលគ្រោងនឹងចាប់ខ្លួនលោក Moise ហើយបន្ទាប់មក ជួយតែងតាំងប្រធានាធិបតី “អន្តរកាល” មួយ។

លោក Moise បានគ្រប់គ្រងប្រទេសដោយគ្មានអ្នកត្រួតពិនិត្យអំណាចអស់រយៈពេលមួយឆ្នាំមកហើយ ហើយនិយាយថា គាត់នៅតែជាប្រធានាធិបតីរហូតដល់ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២តាមរដ្ឋធម្មនុញ្ញប៉ុន្តែត្រូវបានបដិសេធដោយគណបក្សប្រឆាំង។

លោក Leon Charles នាយកប៉ូលិសជាតិហៃទីបាននិយាយថា ក្រុមមន្រ្តីបានរឹបអូសឯកសារ ប្រាក់និងអាវុធជាច្រើនរួមទាំងកាំភ្លើងវែង កាំភ្លើង​ Uzi កាំភ្លើងខ្លីនិងកាំបិតផងដែរ។

លោក Jouthe បន្ថែមថា ក្នុងចំណោមឯកសារទាំងអស់នោះ មានមួយជាសុន្ទរកថារបស់ចៅក្រមដែលគ្រោងនឹងក្លាយជាមេដឹកនាំបណ្តោះអាសន្ននៅក្នុងរដ្ឋាភិបាលអន្តរកាលមួយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ មនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មទូទាំងប្រទេស មីយ៉ាន់ម៉ា ខណៈការតវ៉ាកាន់តែធំឡើងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៤ ម៉ោង មុន

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

ចរាចរណ៍១៤ ម៉ោង មុន

សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services