Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសមីយ៉ាន់ម៉ា បាញ់កាណុងទឹកដាក់ក្រុមអ្នកតវ៉ាក្នុងរដ្ឋធានី

បានផុស

នៅ

នៅថ្ងៃចន្ទទី០៨ខែកុម្ភៈនេះ ប៉ូលិសនៅក្នុងរដ្ឋធានីរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងក្រុមបាតុករ ដែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកថតរូប AFP ម្នាក់ក៏បានឃើញហេតុការណ៍នេះផងដែរ។ គាត់បានរាយការណ៍ជាលើកដំបូងអំពីការប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងក្រុមបាតុករ ចាប់តាំងពីការប្រមូលផ្តុំគ្នាបានចាប់ផ្តើមកាលពី៣ថ្ងៃមុន។

ប៉ូលិសបានបាញ់កាណុងទឹកមួយភ្លែតប្រឆាំងនឹងក្រុមបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នា។ រូបភាពក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា ក្រុមអ្នកតវ៉ាមួយចំនួនហាក់ដូចជារងគ្រោះនៅពេលពួកគេត្រូវបាញ់ឲ្យដួលទៅនឹងដី។

ប៉ូលិសបានបញ្ឈប់ការប្រើប្រាស់កាណុងបាញ់ទឹក បន្ទាប់ពីក្រុមអ្នកតវ៉ាបានអំពាវនាវដល់ពួកគេប៉ុន្តែបាតុកម្មនៅតែបន្ត។

ហ្វូងមនុស្សយ៉ាងធំបានចូលរួមបាតុកម្មប្រឆាំងរដ្ឋប្រហារទូទាំងប្រទេសមីយ៉ាន់ដើម្បីទាមទារឲ្យមានការដោះលែងមេដឹកនាំលោកស្រី អ៊ួងសានស៊ូជី និងការវិលត្រឡប់មកវិញនៃលទ្ធិប្រជាធិបតេយ្យ។

ការប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍ភាគច្រើនគឺដោយសន្តិវិធី ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅទីក្រុងភាគអាគ្នេយ៍ Myawaddy ប៉ូលិសបានបាញ់ឡើងលើអាកាសដើម្បីបំបែកក្រុមអ្នកតវ៉ា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ គណបក្សរបស់លោកស្រី ស៊ូជី ស្នើពិភពលោកកុំទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៦ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២៨ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣០ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម