Connect with us

ព័ត៌មានអន្ដរជាតិ

Facebook លុបគណនីផ្សាយព័ត៌មានមិនពិតប្រឆាំងវ៉ាក់សាំង

បានផុស

នៅ

ក្រុមហ៊ុន Facebook Inc បាននិយាយថា ខ្លួននឹងចាត់វិធានការកាន់តែខ្លាំងថែមទៀតដើម្បីលុបបំបាត់ព័ត៌មានមិនពិតអំពីជំងឺកូវីដ ១៩ និងវ៉ាក់សាំងនៅលើបណ្តាញសង្គមរបស់ខ្លួនរួមជាមួយគណនី និងទំព័រ Instagram សម្រាប់ផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀត ។

យោងតាមការបង្ហោះរបស់ក្រុមហ៊ុនកាលពីថ្ងៃចន្ទបានឲ្យដឹងថា ក្រុមហ៊ុននេះកំពុងអនុវត្តតាមដំបូន្មានរបស់អង្គការសុខភាពពិភពលោក (WHO) និងក្រុមដទៃទៀតដើម្បីពង្រីកបញ្ជីការបង្ហោះមិនពិតដែលបង្កឲ្យមានគ្រោះថ្នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Facebook នឹងស្នើអ្នកគ្រប់គ្រងក្រុមអ្នកប្រើប្រាស់ឲ្យសម្របសម្រួលព័ត៌មានមិនពិតបែបនេះ ។ ចំណែក Instagram ដែលគ្រប់គ្រងដោយ Facebook ក៏នឹងធ្វើការស្វែងរកគណនីដែលរារាំងការចាក់វ៉ាក់សាំង ហើយដកវាចេញប្រសិនបើពួកគេបំពានច្បាប់ជាបន្តបន្ទាប់ ។

ក្រុមហ៊ុននៅសប្តាហ៍នេះក៏នឹងបញ្ចូលព័ត៌មានលម្អិតនៃជំងឺកូវីដ ១៩ ពីមន្ទីរសុខាភិបាលក្នុងស្រុកអំពីពេលវេលា និងកន្លែងដែលមនុស្សអាចចាក់វ៉ាក់សាំងផងដែរ ។

ប្រសិនបើប្រព័ន្ធរបស់ Facebook ចែកចាយមាតិកាដែលនិយាយថា វីរុសកូរ៉ូណាត្រូវបានបង្កើតឡើងដោយមនុស្ស វាមានសុវត្ថិភាពជាងការទទួលការចាក់វ៉ាក់សាំង ឬថា ការចាក់វ៉ាក់សាំងបង្ការមានជាតិពុល គ្រោះថ្នាក់ ឬបណ្តាលឲ្យមានជំងឺ មាតិកានោះនឹងត្រូវលុបចោលភ្លាម ។

Facebook បាននិយាយថា “ការអះអាងអំពីជំងឺកូវីដ ១៩ ឬវ៉ាក់សាំងដែលមិនរំលោភលើគោលការណ៍ទាំងនេះនឹងនៅតែមានសិទ្ធិទទួលការពិនិត្យឡើងវិញ ហើយប្រសិនបើពួកគេត្រូវបានវាយតម្លៃថាមានភាពមិនពិត ពួកគេនឹងត្រូវបានបិទ និងដកហូត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម