Connect with us

ព័ត៌មានអន្ដរជាតិ

រត់ចេញពីកន្លែងធ្វើចត្តាឡីស័ក បុរសវៀតណាមម្នាក់ត្រូវពិន័យ៨៧៣ដុល្លារ

បានផុស

នៅ

អាជ្ញាធរនៅខេត្ត Hai Duong ភាគខាងជើងប្រទេសវៀតណាម បានពិន័យបុរសម្នាក់ចំនួន២០លានដុង (៨៧៣ដុល្លារអាមេរិក) ចំពោះបុរសម្នាក់ដែលរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tran Ho Dang ប្រធានគណៈកម្មាធិការប្រជាជនក្នុងទីក្រុង Hai Duong នៃខេត្ត Hai Duong បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោក Dam Van Hop អាយុ៤៤ឆ្នាំ ត្រូវបានពិន័យស្របតាមបទបញ្ញត្តិស្តីពីការទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ១៩។

Hop មានទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ហើយត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័កនៅសកលវិទ្យាល័យ Hai Duong។

ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញបានរកឃើញកាលពីព្រឹកថ្ងៃទី៥ខែកុម្ភៈថា បុរសម្នាក់នេះបានរត់គេចពីកន្លែងធ្វើចត្តាឡីស័ក។

ក្រោយមក លោក Hop ត្រូវបានគេតាមដាន ហើយបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កវិញ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃអង្គារ ប្រទេសវៀតណាមមានករណីឆ្លងកូវីដ២,០៥៣ករណី ជាសះស្បើយ១,៤៧២នាក់និងស្លាប់៣៥នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ វ៉ាក់សាំងកូវីដរបស់វៀតណាម បញ្ចប់ការសាកល្បងដំណាក់កាលដំបូងហើយក៏បង្ហាញប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម